ជួយជាមួយនារីជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Ruki ដែលនាងមានជំនាញ ខាងតុបតែងមុខដ៏ពូកែ ស្ទើរនឹកស្មានមិនដល់ ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរពីថ្វីដៃរបស់នាង។

កាលពីពេលថ្មីៗនេះ នាង Ruki បានបង្ហោះរូបរបស់ខ្លួន ដែលមិនមានការតុបតែងអ្វីទាំងអស់ ទៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដោយប្រើប្រាស់គណនីឈ្មោះ “@rukiruki00”។ រយៈពេលមួយម៉ោងក្រោយមក នាង Ruki បានបង្ហោះរូបរបស់ខ្លួនមួយទៀត ដែលបានធ្វើការតុបតែងមុខហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាលសង្គម Twitter នេះ មានការភ្ញាក់ផ្អើល ដោរសារតែមើលទៅ ហាក់បីដូចជាមនុស្សផ្សេងគ្នាអីចឹង។

នៅក្នុងការតុបតែងរបស់នាង Ruki គឺពិតជាអស្ចារ្យមែនទែន ហើយប្រសិនជាមិនយករូបដើម មកប្រៀបធៀបនោះទេ គឺមិនដឹងថារូបដែលមិនទាន់តុបតែង គឺជានាងឡើយ៕



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះថ្វីដៃតុបតែងមុខដ៏អស្ចារ្យនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]