សោកដនាកម្មដ៏គួរឲ្យរន្ធត់ និងមិននឹកស្មានដល់នោះ គឺ មនុស្ស៦នាក់ បានស្លាប់នៅក្នុងអណ្ដូង និងថ្ងៃតែមួយ កាលពីថ្ងៃអង្គារ ទី ១០ ខែកញ្ញា ឆ្នាំ ២០១៣ មុននេះ តាមរបាយការណ៍របស់ ស៊ីនហ៊ូ។

យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងនៅ Jingdezhen ខេត្ដ Jiangxi ប្រទេសចិន។ ជាមួយនឹងរបាយការណ៍ ពីអជ្ញាធរនៅក្នុងតំបន់នេះ បានឲ្យដឹងថា ដំបូងឡើង មានកសិករពីរនាក់ បានធ្លាក់ចូលទៅក្នុងអណ្ដូងទឹកនេះ ខណៈពេលដែលពួកគេព្យាយាម យោងទឹកពីក្នុងអណ្ដូងនេះ ដើម្បីយកទៅស្រោចដំណាំនោះ។ ដោយឃើញហេតុការណ៍បែបនេះ អ្នកភូមិ ៥នាក់ បានចុះទៅក្នុងអណ្ដូងនោះ ដើម្បីជួយសង្គ្រោះ តែបែរជាមិនសង្គ្រោះបែរជាស្លាប់ខ្លួនឯងទៅវិញ ដែលនៅសល់តែម្នាក់ប៉ុណ្ណោះ ដែលមានជីវីត នៅរស់រាន។

យ៉ាងណាក្ដី កសិករ២នាក់ដែលធ្លាក់ចូលមុនគេនោះ បានស្លាប់នៅក្នុងអណ្ដូង រីឯអ្នកចុះទៅជួយសង្គ្រោះបានស្លាប់ ក្រោយពីមានអ្នកភូមិផ្សេងទៀត ចុះទៅជួយ និងស្រង់មកលើគោកវិញ។

ទោះជាយ៉ាងណា រឿងរ៉ាវទាំងនេះ បានធ្វើឲ្យ អ្នកភូមិនៅក្នុងតំបន់នេះ យល់ថា អណ្ដូងមានជើងកប់ ដែលឆក់ជីវិតមនុស្សម្ដង ៦នាក់ក្នុងពេលតែមួយ។

តើនេះជាអណ្ដូងអ្វីទៅ? បានជាសម្លាប់មនុស្សម្ដង ៦បាក់នោះ?


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]