ខេត្តព្រះវិហារ ៖ រថយន្តហ៊ីយ៉ាន់ដាយកង់១០ ដឹកដំឡូងមី បង្កប់ឈើគ្រញូងពីក្រោមពេញ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ តាមប្រមាញ់ និងស្ទាក់ចាប់បាន កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ កញ្ញា ២០១៣ នេះ ស្ថិតនៅលើផ្លូវលេខ៦២ ក្នុងភូមិត្រពាំងចិន ឃុំរមទម ស្រុករវាង ។

ការស្ទាក់ចាប់រថយន្តនោះ បានឃាត់ខ្លួនទាំងម្ចាស់រថយន្តផងដែរ ហើយត្រូវបានបញ្ជូនទៅ ខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការសាកសួរ ។ ដោយឡែកឈើប្រណីតវិញ យកទៅរក្សាទុកនៅសាលាខេត្តព្រះវិហារ ដែលកម្លាំងរដ្ឋបាលធ្វើការត្រួតពិនិត្យចំនួនប៉ុន្មាន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]