ភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារភាគខាងកើត នៃរដ្ឋ Colorado សហរដ្ឋអាម៉េរិក ដែលបានបង្កឲ្យ មានការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង មួយចំនួន, ផ្ទះជាច្រើនខ្នងត្រូវបានខូចខាត និងយ៉ាងហោចណាស់មនុស្ស៣នាក់ បានបាត់បង់ជីវិត។

ភ្លៀងធ្លាក់ខ្លាំងបានបន្ត រហូតដល់រយៈពេល ៤ថ្ងៃជាប់ៗគ្នា។ អ្នកព្យាករណ៍ អាកាសធាតុ បានអះអាងថា វានឹងអូសបន្លាយ រហូតដល់ចុងសប្តាហ៍នេះ។ ប្រការនេះបាននាំឲ្យអភិបាលរដ្ឋ Colorado បានប្រកាសអាសន្នក្នុងរដ្ឋទាំងមូល បន្ទាប់ពីទទួលបាន សំណើពីទីភ្នាក់ងារចាត់ចែង ពេលគ្រាមានអាសន្ន របស់ សហព័ន្ធ។

មានរថយន្ដចំនួន៣ ត្រូវបានទឹកជំនន់លេបយកទៅបាត់។ ស្ថានការណ៍ទឹកជំនន់ត្រូវបាន គេអះអាងថានឹងអាក្រក់ជាងនេះ បន្ថែមទៀត ក៏ព្រោះតែភ្លៀងបានជន់លិចខ្លាំង។ មានប្រជាជនជាង ២០០នាក់ បានបាត់បង់លំនៅដ្ឋាន និងសាលារៀន។

ចំពោះមនុស្សស្លាប់ទាំងបីនាក់នោះ គឺបានជួបប្រទះគ្រោះថ្នាក់ដោយ សារតែទឹកជំនន់ និង ឧប្បតិហេតុទាំងឡាយ ដែលទាក់ទង នឹងទឹកជំនន់។ ដោយឡែកស្ថានភាព ចរាចរណ៍ និង សាលារៀនវិញ ក៏ត្រូវបានគេផ្អាក ជាបណ្តោះ អាសន្នផងដែរ ៕







កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]