រាជធានីភ្នំពេញ ៖ រថយន្ត Prius ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-4766 បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាជោកជាំ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខក្រុមហ៊ុនតូយ៉ូតា រថយន្តបានរេចង្កូត ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់រងការខូចខាត ៨ផ្ទាំង ចំណែករថយន្តខ្ទេចមុខផ្នែកខាងឆ្វេង ទៅមុខលែងរួច តែមិនបណ្តាលឱ្យមានមនុស្សរងរបួសអ្វីឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ កញ្ញា ២០១៣ នៅចំណុចមុខក្រុមហ៊ុនតូយ៉ូតា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]