វីដេអូមួយខ្សែ ដែលថតដោយកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវមួយ បានបង្ហាញពីស្ពានថ្មមួយខ្សែ ដែលបានបំផ្លាញស្ទើរគ្រប់រថយន្តដឹកទំនិញ និងរថយន្តក្រុង ដែលបានបើកបរពីក្រោមវា ដែលស្ពានមួយខ្សែនោះ ស្ថិតក្នុងទីក្រុង Durham នៃរដ្ឋ North Carolina សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ស្ពានថ្មមួយខ្សែនោះ មានអាយុកាលប្រហែល ១០០ឆ្នាំមកហើយ ដែលវាមានកំពស់ប្រហែល ៣.៥ម៉ែត្រ ប៉ុន្តែស្ពាននោះមិនត្រូវបានសាងសង់តាមស្តង់ដា ដើម្បីកំណត់កំពស់អតិបរិមាឲ្យបានច្បាស់លាស់ឡើយ ដូច្នេះហើយទើបមានរថយន្តធុនធំជាច្រើនគ្រឿង តែងតែរងគ្រោះថ្នាក់ ខណៈពេលធ្វើដំណើរឆ្លងកាត់ពីក្រោមស្ពាននោះ។

ចង់ដឹងថា តើស្ពានមួយខ្សែនោះ បំផ្លាញរថយន្តដោយរបៀបណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]