លោក រីកឆាដ ស្កេហ្វើ ជាអ្នកឌីហ្សាញម៉ូតសំលៀកបំពាក់ ដ៏មានទេពកោសល្យមួយរូប នៅ ឡូសអាន់ចឺឡេស សហរដ្ឋអាមេរិក និងជាប្រិយមិត្តគាំទ្រ ដ៏ពេញទំហឹងម្នាក់ផងដែរ នៃរឿងគំនូរជីវចល របស់ក្រុមហ៊ុន Disney ហើយគាត់មានការ ស្រលាញ់ចូលចិត្ត តួអង្គតុក្កតា ទាំងនោះជាខ្លាំង រហូតបង្កើតនូវឈុតសំលៀកបំពាក់ ថែមទៀតផង។

គាត់បានចំណាយពេលអស់ជាច្រើន ក្នុងការការឆ្នៃម៉ូត ឈុតសំលៀកបំពាក់ សក់ក្លែងក្លាយ និង គ្រឿងលម្អកាយមួយចំនួនទៀត អោយដូចទៅនឹង ឈុតរបស់តួអង្គតុក្កតា ក្នុងសាច់រឿងគំនូរជីវចល ដែលជា ព្រះនាង ព្រះបុត្រា និងតួអង្គដែលគាត់ចូលចិត្ត ផ្សេងទៀត។ គាត់បានទទួលប្រជាប្រិយភាព ក្រោយពីរូបភាព របស់គាត់ត្រូវបានបង្ហោះចែកចាយ លើប្រព័ន្ធអ៊ិនធើណេតរួចមក។ យ៉ាងណាមិញ សំរាប់រូបភាព ដែលប្រិយមិត្តបានឃើញនេះ គឺជាមនុស្សតែម្នាក់ ប៉ុណ្ណោះ ហើយម្នាក់នោះ គឺជាលោក រីកឆាដ ស្កេហ្វើ ផ្ទាល់តែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាកំសាន្តរូបភាពខាងក្រោម៖























ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]