អ្នកបើកបរយន្ដហោះអាកាសយានិកម្នាក់ បានបង្កើតនូវកំណត់ត្រាពិភពលោកថ្មីមួយ ដោយជិះប៉េងប៉ោងឆ្លងកាត់មហាសមុទ្រ អាត្លង់ទិក។

លោក Jonathan Trappe អាយុ ៣៩ឆ្នាំ បានចាប់ផ្ដើមចេញដំណើរ ផ្សងព្រេងរបស់គាត់ ដោយជិះទូកមួយចងភ្ជាប់ជាមួយនឹង ប៉េងប៉ោងជាច្រើន ពីកន្លែង Caribou រដ្ឋ Maine សហរដ្ឋអាមេរិក។ ទស្សនីយភាពនៃការធ្វើដំណើររបស់គាត់ ហាក់ដូចជាក្នុងរឿងគំនូរជីវចល “Up” អញ្ចឹងដែរ។ គាត់បានប្រើប្រាសនូវប៉េងប៉ោង ៣៧០ មានពណ៌ចំរុះ។

របៀបនៃការជិះឆ្លងកាត់មហាសមុទ្ររបស់គាត់ ដោយយកប៉េងប៉ោងមកធ្វើជាយាន្ដជំនិះនេះ មិនធ្លាប់ដែលបានជួបប្រទះពីមុនឡើយ។ តែមានមនុស្ស ៥នាក់ហើយ ដែលចង់បំបែកឯតទគ្គកម្ម ឆ្លងមហាសមុទ្រអាត្លង់ទិកនេះ ដោយប្រើប្រាស់នូវ បាឡុងហោះ តែត្រូវស្លាប់គ្មានសល់ម្នាក់ឡើយ។

លោក Jonathan មានប្រសាន៍ថា គាត់ក៏ខ្លាចស្លប់ដូចអ្នក ដែលធ្លាប់សាកល្បងពីមុនៗដែរ តែគាត់ត្រូវតែធ្វើវាឲ្យបាន ធ្វើអ្វីដែលអ្នកដ៏ទៃធ្វើមិនបាន គឺជីវិតនឹងមានន័យជាទីបំផុត។ មុននឹងគេសម្រេចចិត្ត ធ្វើដំណើរផ្សងព្រេងនេះ គាត់បានសិក្សាពីអាកាសធាតុ លើសពី ១០០ថ្ងៃមកហើយ ទើបរកឃើញថ្ងៃល្អ ដែលអាចឲ្យគាត់ចេញដំណើរបាន។

លោក Jonathan បានក្លាយទៅជាមនុស្សទីមួយ ដែលជិះប៉េងប៉ោងឆ្លងកាត់មហាសមុទ្រ អាត្លងទិក ដោយសុវត្ថិភាព។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដំណើរផ្សងព្រេងរបស់លោក Jonathan? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

























កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]