ភ្នំពេញ៖  រថយន្តម៉ាក់ស៊ើប មួយគ្រឿង ដែលម្ចាស់របស់វា បានបើកបុក របាំងចែកទ្រូងផ្លូវ ត្រូវបាន សមត្ថកិច្ច ឡោមព័ទ្ធចាប់ បានភ្លាមៗ ក្រោយពីអ្នក បើករថយន្ត បានបើករត់គេច បានមួយ សន្ទុះរួចមក។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ៧៖០៥ នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ដែលរថយន្តខាងលើនេះបាន បើកបុករបាំងចែក ទ្រូងផ្លូវនៅ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើដែល ពាក់ស្លាកលេខ ភ្នំពេញ2F-4908 ត្រូវបានសមត្ថកិច្ច ដេញចាប់បាននៅក្បែរ ផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ក្រោយឃាត់ រថយន្តបាន សមត្ថកិច្ចបាននាំរថយន្តនេះ ទៅរក្សាទុកដើម្បីរង់ ចាំការផាកពិន័យ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ៕

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]