យោងតាមសារព័ត៌មាន AFP របស់ប្រទេសបារាំង បានឲ្យដឹងថា នារីជនជាតិកូរ៉េម្នាក់ បានញ៉ាំត្រីមឹកដែលនៅរស់ មួយរំពេចក្រោយមក នាងក៏ឈប់ដកដង្ហើម ហើយត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែរយៈពេល ១៦ថ្ងៃក្រោយមក នាងក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ប្រភពដដែលបានបន្តទៀតថា នារីរងគ្រោះមានឈ្មោះថា យុន បានចូលស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងទីក្រុងសេអ៊ូល ជាមួយមិត្តប្រុសរបស់នាង ដែលមានឈ្មោះថា គីម។ បន្ទាប់មកបុរសឈ្មោះ គីម ក៏បានទិញត្រីមឹក ដែលនៅរស់ពីរក្បាលឲ្យនាង ប៉ុន្តែបន្ទាប់ពីនាងញ៉ាំហើយ នាងក៏ឈប់ដកដង្ហើមតែម្តង។

គួរបញ្ជាក់ផងដែរថា ត្រីមឹកនៅរស់ គឺជាអាហារក៏ពេញនិយម សម្រាប់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែវាអាចធ្វើឲ្យមនុស្សឈ្លក់ និងថប់ដង្ហើម ដោយសារតែព្រុយរបស់វា អាចបិទបំពង់ខ្យល់របស់មនុស្សបាន ដូច្នេះហើយមូលហេតុនៃការស្លាប់ របស់នារីឈ្មោះ យុន ប្រហែលជាបណ្តាលមកពីព្រុយរបស់ត្រីមឹកតែម្តង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]