ភ្នំពេញ  ៖ គ្រាប់អឹម ៧៩ចំនួន ៣គ្រាប់់ចងភ្ជាប់គ្នា ត្រូវបានគេប្រទះឃើញ នៅក្បែរ រូបចម្លាក់មហាត្មះគន្ធី ជិត ស្ពាននាគវត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៣នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ក្រោយប្រទះឃើញ កម្លាំងនគរបាលជំនាញ រាជធានីភ្នំពេញ  និងកម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះ មកកាន់ កន្លែងកើតហេតុភ្លាម ហើយចងខ្សែព័ទ្ធ រង់ចាំមន្ដ្រីស៊ីម៉ាកមកត្រួតពិនិត្យ

រហូតដល់ម៉ោង ១១ថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានិភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហេង រតនា ប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអញ្ជើញចុះទៅដល់កន្លែងកើតហេតុ ដើម្បីរិះរកវិធីបំផ្លាញគ្រាប់បែកទាំង៣គ្រាប់នោះ។

ក្រោយពេលពិនិត្យរួចរាល់ហើយនោះ គ្រាប់បែក អឹម៧៩ ទាំង៣គ្រាប់ ត្រូវបានកម្លាំងស៊ីម៉ាកយកទៅរក្សាទុក និងធ្វើការកម្ទេចជាក្រោយ ពោលគឺមិនបានចុចបំផ្ទុះកម្ទេចនៅនឹងកន្លែង ដូចគ្រាប់បែកដែលគេផ្លុងចោលនៅមុខវិមានរដ្ឋសភានោះទេ៕
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]