ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាន  ស្រុកសំបូរ ធ្វើការចាប់ឃាត់ខ្លួន បញ្ចូនខ្លួន ទៅ ការិយាល័យ ព្រហ្មប្រទណ្ឌ កំរិតធ្ងន់ខេត្ត បន្ទាប់ពីបានធ្វើការ ប៉ុនប៉ងរំលោភ សេព សន្ថវៈ លើក្មេង ស្រីវ័យអនីតិជន អាយុ១៣ឆ្នាំ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៣ ។

ជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់  ខ្លួន បន្ទាប់ពីទទួល បានពាក្យបណ្តឹង របស់ក្មេង ស្រីរងគ្រោះកាលពីថ្ងៃទី១០ ខែកញ្ញា (ជាថ្ងៃកើតហេតុ) ត្រូវបានជនសង្ស័យ បានជិះម៉ូតូដើរ លក់ត្រី ទៅលក់ នៅ ផ្ទះរបស់នាង នៅចំណុច អូរកណ្តៀរ ក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ខណះ ពេលឃើញនាងនៅក្នុងផ្ទះម្នាក់ឯង ជាឱកាសធ្វើឲជន ម្នាក់នេះ ចូល ទៅបៀតបៀន កេរ្តិ៍ខ្មាស របស់នាងតែម្តង ។

ប្រភពពីនគរបាល ស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ហន ប៊ុនហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

លោកអនុសេនីយ៏ទោ ឈិន សំបូរ អធិការរង ស្រុកសំបូរ ទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ត្រូវកម្លាំង នគរបាលស្រុក ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ និងបញ្ចូនទៅ ការិយាល័យជំនាញព្រហ្មប្រទណ្ឌកំរិតធ្ងន់ខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីកសាងសំណុំរឿង និងចាត់វិធានការបន្តរតាមច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]