ភ្នំពេញ៖ អំពើហឹង្សាមួយ បានកើតឡើង ដោយផ្តើម ឡើងពីគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលា ម៉ោងជាង៧ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កឡើង ដោយយុវជនម្នាក់។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ជនបង្កខាងលើ បានបើកម៉ូតូ របស់ខ្លួន រួចហើយដល់កន្លែងកើតហេតុ ស្រាប់តែមាន ការប៉ះទង្គិចជាមួយ ម៉ូតូកង់បី រួចហើយ ជនបង្កនេះ បានយកដែកវាយ ទៅលើបុរសជា ម្ចាស់ម៉ូតូកង់បី រងរបួសធ្ងន់។ ក្រោយកើតហេតុ សមត្ថកិច្ចបានទៅកន្លែង កើតហេតុ ហើយធ្វើការឃាត់ខ្លួនជនបង្ក៕

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]