ភ្នំពេញៈ ការរីកសាយភាយ ព័ត៌មានបែកបាក់ របស់ស្វាមីភរិយា ជាអ្នកសិល្បៈជើងចាស់ល្បីឈ្មោះ លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលកន្លងមកធ្លាប់ជំពប់ រឿងរ៉ាវស្នេហាត្រីកោណនោះ ពេលនេះបានលេចឮព័ត៌មាន ល្ហិចល្ហៀងថា ពួកគេទាំងពីរនាក់ បានលែងលះគ្នា រួចជាស្ថាពរស្ងាត់ៗ ក្រៅប្រព័ន្ធតុលាការ ។

កន្លងមកធ្លាប់មាន ព័ត៌មានចុះផ្សាយ ជាបន្តបន្ទាប់ថា ជីវិតក្នុងគ្រួសារ របស់ពិធីការិនី រាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា និង ស្វាមី ត្រូវជួបភាពរកាំរកូស ដោយសារតែមានអ្នកទីបី ចូលជ្រៀតជ្រែកស្នេហា ដល់ថ្នាក់ធ្វើឲ្យសុភមង្គល ក្នុងគ្រួសាររបស់ ពួកគេទាំងពីរ ហាក់ប្រះស្រាំឃ្លាត ឆ្ងាយពីគ្នាម្តងបន្តិចៗ រហូតត្រូវសម្រេចចិត្តដើរ ដល់ ផ្លូវបំបែកដោយស្ងាត់ៗ ។

បើតាមប្រភពនៅក្នុងសិល្បៈ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ LookingTODAY ដឹងថា ចំណងស្នេហាប្តី ប្រពន្ធរយៈពេលជាង១០ ឆ្នាំរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសម្តែង លោក យុត្ថារ៉ា ឆានី ត្រូវបានបញ្ចប់សព្វគ្រប់ ក្រោយពី ពួកគេទាំងពីរនាក់បាន ផ្តិតមេដៃ លែងលះគ្នា រួចរាល់កាលពីពេលថ្មីៗនេះ ដោយមិនបានប្ដឹងប្ដល់ គ្នាទៅតុលាការឡើយ។

ប្រភពដដែលបាន បង្ហើបប្រាប់ទៀតថា មូលហេតុដែលនាំឲ្យ តារាសម្តែង គូស្វាមីភរិយា មួយគូនេះដល់ថ្នាក់ ដើរដល់ផ្លូវបំបែកនោះ ដោយសារតែមានអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហា ឆក់យកបេះដូង តារាសម្តែងកូន១ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបុរសរូប នោះមានទ្រព្យសម្បត្តិសម្បូរបែប តាមប្រម៉ាញ់ស្នេហា តារាបង្ហាញម៉ូដរាង ខ្ពស់ស្រឡះរូបនេះ បានសម្រេចចិត្ត និងធ្វើឲ្យស្វាមី ភរិយា១គូនេះ ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ មិនចុះសម្រុងគ្នា ដល់ថ្នាក់ ចែកផ្លូវគ្នាបែប នោះតែម្តងទៅ ។

ចំពោះព័ត៌មាន ដែលលើកឡើងថា តារាសម្តែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗនោះ គឺមកពីពួកគេទាំងពីរ នាក់មិនចង់ឲ្យមាន ព័ត៌មានចុះផ្សាយ និងភ្ញាក់ផ្អើលនាំឲ្យ ប៉ះពាល់កេរ្តិ៍ ឈ្មោះក្នុងសិល្បៈ ព្រោះថាកន្លងមក គ្រួសារ១នេះ ធ្លាប់ត្រូវបានទស្សនិកជន សរសើរថាជាគ្រួសារគំរូ ប៉ុន្តែពេលមានបញ្ហាបែបនេះ ត្រូវតែលាក់បាំង ព្រោះកុំឲ្យខ្មាសគេ។

ពាក់ព័ន្ធព័ត៌មានលេចឮនេះ LookingTODAY បានព្យាយាមទាក់ទង ទៅអ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី តែទូរស័ព្ទចូលជាច្រើនដង បែរជាគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី ដំណឹងនៃការលែងលះនេះ ត្រូវបានមជ្ឈដ្ឋានមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះជារឿយៗគូស្នេហ៍ជា អ្នកសិល្បៈទាំងពីរដួងនេះ តែងតែផ្ដល់ដំបូន្មានល្អៗ ដល់អ្នកសិល្បៈដូចគ្នា និងមហាជន ពីគន្លិះថែរក្សា សុភមង្គលក្នុងគ្រួសារ ឲ្យបានយូរអង្វែង។

ប៉ុន្តែពេលបែកធ្លាយ ព័ត៌មានបែបនេះ ធ្វើឲ្យអ្នកតាមដាន សកម្មភាពតារាខ្មែរ មានការអន្ទះសារចង់ឲ្យ អ្នកទាំងពីរចេញ មុខលាតត្រដាងពីការពិត ដោយសេចក្ដីក្លាហាន ប្រាប់ពីមូលហេតុច្បាស់លាស់ និងដើមចមនៃការឈាន ដល់ផ្លូវបំបែកនេះ ឲ្យមហាជនអស់ក្ដីសង្ស័យ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]