ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា នាងត្រូវបានឆ្កែប្រភេទពូជធំ ខាំនាងយ៉ាងសាហាវឃោរឃៅ ត្រង់មុខ និងក នៅក្នុងខេត្ដ Hebei ប្រទេសចិន។

តាមរបាយការណ៍ពីសៀងហៃឌេលី បានឲ្យដឹងថា ក្មេងស្រីនេះមានឈ្មោះថា Sisi នៅក្នុងថ្ងៃកើតហេតុ នាងបានប្រឡែងលេងជាមួយនឹង ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ផ្សេងទៀត នៅក្បែរ ចំការកប្បាស នៅក្នុងភូមិ Handan ដែលពេលនោះហើយ នាងត្រូវបានសត្វឆ្កែនេះ វាយប្រហារតែម្ដង។ តាមការសំភាសន៍ពីបងប្អូនរបស់ ក្មេងស្រីនេះ បានឲ្យដឹងថា ក្មេងស្រីនេះបានស្ថិតនៅក្នុងថ្លុកឈាម ដែលឈាមទាំងនោះបានហូរចេញពីក.របស់នាង និងប្រឡូកប្រឡាក់ពេញផ្ទៃមុននាង ដែលធ្វើឲ្យអ្នកដទៃមើលមិនស្គាល់នាងនោះទេ។

ទោះជាយ៉ាងណា នាងបានស្លាប់នៅតាមផ្លូវ ខណៈពេលដែលបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ដែលមានចំងាយប្រហែលជា ៤០ម៉ែត្រពីកន្លែងកើតហេតុនោះ។ ជាមួយគ្នានោះ ប៉ូលីសបានប្រមូលគ្នាជាង ៤០០នាក់ ដើររកឆ្កែនោះ តែនៅតែរកមិនឃើញ ដែលប្រហែលជាប៉ុន្មានថ្ងៃក្រោយមក ទើបប៉ូលីសរកឃើញ និងបាញ់សម្លាប់ឆ្កែនោះតែម្ដង។

ទាំងនេះគឺជាមេរៀនមួយ ព្រោះសត្វអាចវាយប្រហារ មកលើមនុស្សបានគ្រប់ពេលវេលា សូមមេត្តាប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់ការពារទៅលើកូនៗអ្នក ប្រសិនជាអ្នកមានចិញ្ចឹមសត្វ ឬនៅក្នុងតំបន់ដែលអ្នករស់នៅមានសត្វនោះ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]