ខាងក្រោមនេះគឺជាវីដេអូឃ្លីបមួយ ដែលបានបង្ហាញពី សកម្មភាពចោរដៃរហ័ស វះកាបូបដាក់ឥវ៉ាន់ បានដោយសុវត្ថិភាព ដោយប្រើពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុងព្រលានយន្ដហោះមួយ ខណៈពេលដែលស្ដ្រីម្នាក់ ទុកវ៉លីស៍ចោលនៅកន្លែងអង្គុយរងចាំ ប្រហែលជា១នាទី នៅជិតជនល្មើស។ ដោយសារតែមានឱកាសល្អ គ្មាននរណានៅជិត ជនល្មើសក៏បានប្រើនូវប៊ិចរបស់គេ ចាក់ចំខ្សែរ៉ូត ធ្វើឲ្យវ៉លីស៍របើក ហើយគេបាន ទាញយកឥវ៉ាន់ចេញពីវ៉ាលីស៍ និងបិទរ៉ូតវិញដោយមិនឲ្យស្ដ្រីជាម្ចាស់ដឹងខ្លូនឡើយ។ ក្រោយពេលដែលគេធ្វើសកម្មភាព បានសម្រេច គេក៏បានចាក់ចេញពីកន្លែងកើតហេតុ ហើយស្ដ្រីរងគ្រោះក៏បានមកវិញ។

យ៉ាងណាមិញ ហេតុការណ៍នេះតែងតែកើតមាន នៅតាមបណ្ដាលប្រទេសនានា សូមកុំគិតថានៅតាមហាង សណ្ឋាគា ឬ ព្រលានយន្ដហោះ មានកាំមេរ៉ា ឬ សន្តិសុខខ្ពស់ឲ្យសោះ សំខាន់គឺចេះទុកដាក់ឥវ៉ាន់ឲ្យស្រួលមុននឹងចេញទៅណា។ ដូចពាក្យចាស់ពោលថា “ ប្រហែសបាត់ ប្រយ័ត្នគង់” ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? សូមជួយចែកចាយ ព័ត៌មាននេះទៅកាន់មិនភក្កិ បងប្អូនផង ជាពិសេសអ្នកដែល ចូលចិត្តធ្វើដំណើរទៅប្រទេសក្រៅ។ សូមទស្សនាវីដេអូខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]