នារីម្នាក់ដែលបាន ទទួលជោគជ័យ និងក្លាយជាអ្នកលើកទំងន់ ដោយគ្មានដៃនោះ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងក្លា ពីអ្នករស់នៅជុំវិញពិភពលោកនេះ។

តាមសារព័ត៌មានបរទេស បានឲ្យដឹងថា ស្ដ្រីនេះមានឈ្មោះថា Barbie Thomas បានបាត់បង់ដៃទាំងពីរ ក្រោយពីនាង ធ្លាប់ត្រូវបានឆក់ខ្សែភ្លើង កាលពីនាងមានអាយុ ២១ឆ្នាំមកម្ល៉េះ ដែលនាងជាអ្នករស់នៅក្នុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ម្យ៉ាងវិញទៀត ស្ដ្រីអាយុ ៣៧ឆ្នាំមួយរូបនេះ បាននិយាយថា នាងធ្លាប់ត្រូវបាន មនុស្សម្នាក់និយាយប្រាប់នាងថា អ្នកមិនអាចឈ្នះបានទេ ដោយសារតែពាក្យសម្ដីទាំងនេះ បានធ្វើឲ្យនាង តស៊ូនឹងឆាកជីវិត និងចង់បញ្ជាក់អ្នកទាំងនោះថា អ្វីដែលគេយល់នោះ គឺខុសហើយ។ ជាមួយគ្នានោះ ម្ដាយរបស់នាង មានអារម្មណ៍រន្ធត់ និងខ្វាយខ្វល់ជាខ្លាំងពី អនាគតរបស់នាង បន្ទាប់ពីនាងត្រូវបានបាត់បង់ដៃនោះ តែនាងបានប្រើជើងទាំងគូរបស់នាង មកអោបម្ដាយនាង និងនិយាយថាខ្ញុំសម្រេចគោលដៅជីវិតខ្ញុំរួចរាល់ហើយ។

នៅក្នុងនោះផងដែរ នាងបានប្រើជើង ដើម្បីលើកទំងន់ និងធ្វើការហាត់ប្រាណផ្សេងៗ ដូចជា រត់និងរាំជាដើម។ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់នាងវិញ គឺនាងមានកូនប្រុស២ ដែលមានអាយុ ១៣ និង ១៧ឆ្នាំ ហើយនាងក៏អាចបើករថយន្ដ និងធ្វើកិច្ចការផ្ទះដោយខ្លួនឯងបានដែរ។  

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]