កាលពីមុន ខ្មែរឡូតធ្លាប់បានចុះផ្សាយអត្ថបទពី តារាចម្រៀង លាក់មុខទាំងពីរដួងគឺ Manith និង Noly Time ម្តងរួចមកហើយ ហើយឥឡូវនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្តមកជួបជាមួយ តារាចម្រៀងថ្មីមួយដួងទៀត គឺ ខីមភុន ថេណា ដែលមានស្រុកកំណើតនៅខេត្តកោះកុង។

ថេណា ជាតារាចម្រៀងមួយរូប ដែលមានរូបសម្បត្តិ ស្រស់សង្សារ លាយលំនឹងទឹកដមសម្លេងពិរោះស្រទន់ បានធ្វើឲ្យស្រទាប់យុវវ័យចាប់ផ្តើម លង់លក់នឹងបទចម្រៀង ដែលនិពន្ធនិងប្រគុំភ្លេង ដោយផ្ទាល់ខ្លួនឯង។

ក្នុងនោះ គេក៏សង្កេតឃើញថេណា បានធ្វើការបង្ហាញបទចម្រៀង ដែលជាស្នាដៃនិពន្ធ និង cover ជាច្រើនបទ ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យយ៉ាងខ្លាំង ដោយសារតែនេះជាស្នាដៃកូនខ្មែរ ចេះសរសេរ និងនិពន្ធទំនុកច្រៀងដោយខ្លួនឯង គួរឲ្យកោតសរសើរ។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនានិងស្តាប់បទចម្រៀង របស់ថេណា ដូចខាងក្រោម៖

វីដេអូ៖ បទចម្រៀង សង្សារសំណព្វចិត្ត (New Version)

វីដេអូ៖ បទចម្រៀង អូន CUTE សន្លប់

វីដេអូ៖ បទចម្រៀង ហេតុអ្វី?

វីដេអូ៖ បទចម្រៀង ស្រឡាញ់អូន ១០០%

តើប្រិយមិត្ត ចូលចិត្ត និងគាំទ្រ ថេណា ដែររឺទេ? បើគាំទ្រ សូមជួយចុចចូលចិត្តនៅលើ ទំព័រហ្វេសបុក របស់គាត់។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]