ស្ដ្រីម្នាក់ត្រូវបានគេវាយបំបែក្បាល ជាមួយនឹងដបស្រាសាំប៉ាញ បន្ទាប់ពីនាងបានមើលងាយ មិនព្រមនិយាយជាមួយបុរសម្នាក់ នៅក្នុងក្លឹប។

Monique Henville អាយុ ១៩ឆ្នាំ រងរបួសដោយសារតែបុរសម្នាក់ ខណៈពេលពេលដែលនាងកំពុងតែ ផឹកស្រាស្រវឹងជាមួយ មិត្តភក្កិក្នុងក្លឹប។ បុរសម្នាក់នោះបានយកដបស្រា សាំប៉ាញ វាយបំបែកក្បាលស្ដ្រីរងគ្រោះ ដោយសារតែនាងបដិសេធ មិនព្រមនិយាយលេងជាមួយគាត់ ទើបធ្វើឲ្យគាត់ខឹងទ្រាំមិនបាន។ បុរសម្នាក់នោះ ក៏ស្ថិតនៅក្នុងសភាពស្រវឹងផងដែរ ពួកគេអង្គុយនៅតុទល់មុខគ្នា។

Monique ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ នាងបានធ្វើការវះកាត់អស់រយៈពេល ៥ម៉ោង ដោយសារតែធ្មេញ និងថ្កាមរបស់នាងត្រូវបានបែក។ Monique បាននិយាយថា នាងពិតជាខ្លាចខ្លាំងណាស់ នាងនឹងប្ដឹងប៉ូលីសឲ្យចាប់បុរស ម្នាក់នោះ ហើយនាងនឹងមិនចូលក្លឹបជារៀងរហូត។

សូមបងប្អូននារីៗប្រុងប្រយ័ត្ន នៅប្រទេសយើងក៏អាចមាន រឿងបែបនេះកើតឡើងដែរនៅតាមក្លឹបនានា។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]