កីឡាករដែលមានតម្លៃថ្លៃជាងគេបង្អស់នៅលើពិភពលោក Gareth Bale បានបង្ហាញសុឆន្ទៈក្នុងការចូលលេងឲ្យក្រុមថ្មី របស់ខ្លួន ក្លឹបយក្សស Real Madrid ជាលើកដំបូង កន្លងទៅនេះ។

ទោះបីជាគាត់ទើបតែបញ្ចប់តួនាទី លេងឲ្យក្រុមជម្រើសជាតិវែល ហើយទើបតែចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real បានតែប៉ុន្មានថ្ងៃក៏ដោយ ក៏ Gareth Bale ជឿជាក់ថា នឹងអាចបង្ហាញវត្តមានឲ្យក្រុមនេះជាលើកដំបូង ក្នុងជំនួបជាមួយ Villareal នាយប់ថ្ងៃសៅរិ៍សប្តាហ៍នេះ។

គេនៅមានមន្ទិលសង្ស័យថា រវាងកីឡាករឆ្នើមទាំងពីរគឺ C.Ronaldo និង Bale ថាតើកីឡាករណាដែលនឹងលេងក្នុងទម្រង់ស្លាបខាងឆ្វេង ព្រោះ C.Ronaldo ធ្លាប់លេងឲ្យក្រុម Real នេះក្នុងទម្រង់ជាកីឡាករស្លាបឆ្វេង ជាច្រើនរដូវកាលណាស់មកហើយ ចំណែកឯ Bale ក៏ជាកីឡាករជំនាញជើងឆ្វេង ក្នុងទម្រង់ជាស្លាបឆ្វេងផងដែរ កាលពីលេងឲ្យក្រុម Tottenham Hotspur កន្លងទៅនោះ។

គួរបញ្ជាក់ផងដែរថា ក្រុម Real Madrid ឆ្នាំនេះដូចជាខ្លាំងលើសដើម ព្រោះគេសង្កេតឃើញ Real ទើបតែទិញបាន Gareth Bale ព្រមជាមួយខ្សែប្រយុទ្ធក្មេងតែខ្លឹម Isco មកពង្រឹងក្លឹបទៀតផង។





តើប្រិយមិត្តយល់ថា នរណាស័ក្តសមលេងក្នុងទម្រង់ជា កីឡាករស្លាបឆ្វេង? Ronaldo រឺ Bale?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]