កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូ ដែលតួប្រុសត្រូវបានគេ ដាក់រហ្ស័សនាមថា Romeo និងតួស្រី Juliet កំពុងតែទទួលភាពល្បីល្បាញ នៅក្នុងអ៊ិនធើណេត ក្រោយពីមានភ្លៀងធ្លាក់យ៉ាងធំ។

តាមប្រភពព័ត៌មានមួយ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានទឹកជន់យ៉ាងខ្លាំង នៅតាមដងផ្លូវ ក្នុងមិចស៊ីកូ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនោះ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់សម្រស់ក្រោយភ្លៀងនោះ គឺ គូស្នេហ៍មួយគូ បានបង្ហាញភាពរ៉ូមែនទិច ទៅកាន់គ្នាទៅវិញទៅមក។ ជាមួយគ្នានោះ បុរសជាដៃគូបានបីមិត្ដស្រីរបស់ខ្លួនដើម្បីដើរ ឆ្លងកាត់ទឹក តែអ្វីដែលមិននឹកស្មាននោះ ខណៈពេលដែលបុរសនេះបានបីត្រកង គូស្នេហ៍ប្រហែលជាបន្ដិច ស្រាប់តែ ដើរចូលក្នុងក្រលុកដ៏ធំ ដែលពួកគេមិនអាចមើលឃើញ ដោយសារតែមានទឹកលិចពេញថ្នល់នោះ និងដួលទាំងពីរនាក់តែម្ដង។ យ៉ាងណាក្ដី ហេតុការណ៍ទាំងមូលត្រូវបាន មនុស្សមួយក្រុមនាំគ្នាថតបាន និងបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ដែលមានអ្នកមើលជាង  ៣២០,០០០សែននាក់ និងនាំគ្នានិយាយថា សាច់រឿងនេះពិតជាស្នេហាមួយដ៏ជ្រាលជ្រៅជាង Twilight ទៅទៀត។

តើប្រិយមិត្ដបុរសទាំងឡាយ ធ្លាប់បង្ហាញស្នេហ៍ស្មោះ ដូចបែបនេះហើយឬនៅ? ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]