ភ្នំពេញ៖ ការកកស្ទះ ចរាចរណ៍ ជាងកន្លះម៉ោង បានកើតឡើងនៅ លើស្ពានជ្រោយចង្វារ ដោយសារ តែមានគ្រោះថ្នាក់ចរាចរមួយ បណ្តាលមកពីរថយន្តកាម៉ារីគូទហើយ បានជ្រុលទៅបុក រថយន្តសាំយ៉ុង ខណៈកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ប្រមាណ ៧៖១០នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នេះ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណ បានបើករថយន្ត កាម៉ារីគូទហើម ក្នុងទិសដៅ ពីកើតទៅលិច ពោលបើកឆ្លងស្ពាន ជ្រោយចង្វារ ចូលមក រាជធានីភ្នំពេញ ស្រាប់តែដល់ដើមស្ពានជ្រោយចង្វារ ត្រើយខាងកើត ក៏ជ្រុលទៅបុក រថយន្តសាំយ៉ុង បើកដោយបុរសម្នាក់ និងរួមដំណើរពីរនាក់ផ្សេងទៀត បណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿង គាបជាប់ជាមួយគ្នា កកស្ទះចរាចរណ៍ ជាងកន្លះម៉ោង ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ប្រចាំនៅគោលដៅ ស្ពានជ្រោយចង្វារ និងកម្លាំងសមត្ថកិច្ច ផ្សេងទៀត បានជួយអន្តរាគមន៍ ស្ទួចយករថយន្ត ទាំងពីរគ្រឿងចេញ កុំឲ្យកកស្ទះចរាចរខ្លាំងពេក។ ក្នុងគ្រោះថ្នាក់ចរាចរ នេះ បានបណ្តាលឲ្យអ្នក បើករថយន្តកាម៉ារីគូទហើយ រងរបួស ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្គ្រោះបន្ទាន់ យកទៅព្យាបាល ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]