ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានដួលម៉ូតូបាក់ ក ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះរូបនេះ បានបើកម៉ូតូ របស់ខ្លួន ម៉ាកស្តុបពី ទៅបុកគំរបលូទឹក ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ កាលពីវេលាម៉ោង ១៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សុខ លីតា អាយុ២១ឆ្នាំ ។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើក ម៉ូតូតែម្នាក់ឯង ដោយល្បឿនលឿន ហើយក៏ជ្រុលទៅ បុកគំរបលូទឹក បានដួលម៉ូតូ បាក់កស្លាប់ តែម្តងទៅ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅតម្កត់ទុក នៅវត្តញាណរង្ស៊ី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]