ភ្នំពេញ៖ បុរសចំនួន២នាក់ ម្នាក់បើកម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿង និងម្នាក់ទៀត បើកម៉ូតូរឺម៉កកង់បី បានរងរបួសធ្ងន់ស្រាល ទាំងសងខាង ក្នុងគ្រោះថ្នាក់ចរាចរ បុកគ្នាកាលពីវេលាម៉ោង ២៖១៥នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅសង្កាត់ចាក់តុមុខ ខណ្ឌដូនពេញ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានបើកម៉ូតូរៀងៗខ្លួន ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគ្នា មួយទំហឹង បណ្តាលឲ្យរងរបួសទាំងសងខាង ក្នុងនោះអ្នកបើកម៉ូតូសេ១២៥ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ហើយម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ បន្តទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]