មណ្ឌលគិរី ៖ស្រ្តីមានផ្ទៃពោះម្នាក់ រួមទាំងប្អូនស្រីម្នាក់ផងដែរ ត្រូវបានថៅកែ ជាអាជីវករលក់ដូរ នៅក្នុងផ្សារខេត្តមណ្ឌលគិរី ពីនាកប្តី ប្រពន្ធ វាយទ្រមខ្លួន បន្ទាប់ពីនាងពីរនាក់បងប្អូនស្រីៗ ទៅបើកប្រាក់ខែ ថ្លៃបម្រើថៅកែខាងលើ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤៥នាទី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នេះបានធ្វើអោយផ្អើលឆោឡោ ពីអាជីវករពេញផ្សារទៅចោមមើល ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់នៅក្នងផ្សារមណ្ឌលគិរី ឲ្យដឹងថា ពីនាក់ប្តីប្រព័ន្ធ ជាថៅកែលក់ដូរ ប្រពន្ធឈ្មោះ ហួត សារុន  អាយុ២៧ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារ បច្ចុប្បន្នរស់ នៅខេត្ត មណ្ឌលគិរី និងប្តី ឈ្មោះ ឃ្លាំង សខឿន អាយុ ៣៩ឆ្នាំ មុខរបរជាអាជីវករក្នុងផ្សាខាងាលើ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីដំបូង ទាំងពីនាក់ប្តីប្រពន្ធ បានព្រមព្រាងយកឈ្មោះ ឆៃលី ចន្នី ភេទស្រី អាយុ១៩ឆ្នាំ ធ្វើជាឈ្នួល អ្នកបំរើ ដោយសន្យាអោយប្រាក់ខែ ក្នុងមួខែ៣០ម៉ីនរៀល ប៉ុន្តែ ឈ្មោះ ចន្នី  បន្ទាប់ពី ធ្វើការបាន២០ថ្ងៃ ខ្លួនមានបញ្ហាសុខភាព ក៏បានឈប់បំរើ រហូតមកដលថ្ងៃទី១២នេះ ចន្នី ក៏បាន បបួលបងស្រីខ្លួន ឈ្មោះ ឆៃលី  ចន្នា មានផ្ទៃពោះដើម្បី មកជួយទារសុំបើក ប្រាក់ខែចំនួន២០ថ្ងៃ ដែល ចន្នី បានបំរើ ជូនពីនាក់ប្តីប្រពន្ធ ខាងលើ ។ គ្រាន់តែពីរនាក់បងប្អូននេះ ទៅសុំបើកប្រាក់ខែ ថៅកែពីរនាក់ប្តីប្រពន្ធ មិនព្រមបើកអោយឡើយ ហើយបានឈានដល់ការប៉ះទង្គិច ពាក្យសម្តីគ្នា ហើយថៅកែស្រី បានវាយ ទៅលើបងស្រីចន្នី ដែលមានផ្ទៃពោះ នោះបណ្តាលអោយទ្រោមខ្លួន ទៀតផង ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះ  ថៅកែស្រីដោយខឹងបងស្រី ចន្នី មកទារប្រាក់បែបនេះ  វាយ ហើយអូសដៃចូលក្នុងផ្ទះរួចចោទប្រកាន់ថា ពីរនាកបងប្អូនប៉ុនប៉ងប្លន់ ។

ប្រភពពបានបញ្ជាក់ថា ល្បិចបែបនេះវាហួសសម័យទៅហើយ ដោយសារវាយគេជ្រុលដៃ ក៏ធ្វើបែបនេះតែម្តងទៅ។ ករណីមួយនេះថៅកែថៅកែពីរនាក់ប្រពន្ធ បានធ្វើការប្តឹងទៅសមត្ថកិច្ច អហ ខេត្ត ថា មានគេចង់ប្លន់ផ្ទះរបស់គាត់  ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយ មានប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ជិតខាងជាង ១០០នាក់ នាំគ្នាធ្វើដំណើទៅកាន់ កងរាជហាវុធហត្ថខេត្ត ដើម្បីបំណងទៅធ្វើជាសាក្សី និងគាំទ្របងប្អូនពីរនាក់ ដែលជាជនរងគ្រោះនេះ ។

ពួកគាត់បានសំណូមពរ ដល់ កម្លាំងអហ ខេត្តឲ្យជួយផ្តន្ទាទោស ជនដែលមានកំហុស ដូចជាថៅកែពីរនាក់ ប្ដីប្រពន្ធខាងលើនេះផង។ ប្រជាពលរដ្ឋព្រមទាំងអាជីវករ នៅតែបន្តឈរនៅមុខបញ្ជាការ កមាំង អហ ខេត្ត ដើប្បីអោយសមត្ថកិច្ច ជួយរកយុត្តិធម៌ជូនបងប្អូនពីរនាក់ នេះផងទើបពួកគាត់ព្រមចាកចេញ ។

លោក សាក់ សារ៉ាង មេបញ្ជាការ អហ ខេត្តមណ្ឌលគិរី បានអោយដឹងនៅរសៀលថ្ងៃទី១២នេះថា លោកនឹងឲ្យមន្ត្រីនៅក្រោឧវាទរបស់លោកចាក់ការ និងរកខុសត្រូវជូនភាគីទាំងសងខាង ដោយសុក្រឹត និងត្រឹមត្រូវជួនពួកគាត់៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]