រាជធានីភ្នំពេញ ៖ រថយន្ត Visto ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-9501 បើកបរដោយស្រ្តីម្នាក់ដឹកកូនតូចៗប្រុស ៣នាក់ ទើបចេញពីមន្ទីរពេទ្យ បើកប៉ះរថយន្តគេ ១គ្រឿង នៅម្តុំផ្សារដើមគ ហើយព្យាយាមបើករត់ គេចតាមផ្លូវកម្ពុជាក្រោម ឡើងលើស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិច (បើកបញ្ច្រាសស្ពាន) ក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់ ៨ផ្ទាំង ចំណែករថយន្តខ្ទេចមុខ តែសំណាងល្អស្រ្តី និងកូនតូចទាំង៣ ពុំមានរបួសអ្វីឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ១៥នាទី យប់ថ្ងៃទី១២ កញ្ញា ២០១៣ នៅចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ ប៉ូលិសចរាចរណ៍បាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]