ខេត្តព្រះសីហនុ ៖ បុរសជនបរទេសវ័យ ចំណាស់ម្នាក់ស្រវឹងស្រាជោកជាំ បានរងរបួសបែកក្បាលហូរឈាមបន្ទាប់ពី បានបើករថយន្តបុកបង្គោលភ្លើង បណ្តាលឱ្យខូចខាតកាងរថយន្ត ផ្នែកខាងមុខស្ទើរទាំងស្រុង កាលពីវេលាម៉ោង ១២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ កញ្ញា ២០១៣ ត្រង់ចំណុចមុខប៉ុស្តិ៍ទេសចរណ៍ឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ជនបរទេសខាងលើឈ្មោះ KOPITCH  JOHANN ជនជាតិអ៊ុយគ្រែន អាយុ ៦៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P5588810 មុខរបរទេសចរណ៍ បើករថយន្តម៉ាកទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-6313 បានបើកទៅបុកបង្គោលភ្លើងរងការខូចខាតមធ្យម និងបណ្តាលឱ្យរងរបួសបែកក្បាលផ្នែក ខាងឆ្វេងហូរឈាមពេញផ្ទៃមុខ ។

អ្វីដែលគួរអោយញញើត និងរអើមនោះ គឺបន្ទាប់ពីបានបុកបង្គោលភ្លើង បែកក្បាលហូរឈាមពេញមុខហើយ បែរជាជនបរទេសរូបនោះ ជូតឈាមរបស់ខ្លួនមកលិត (ដាក់ក្នុងមាត់) ទៅវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ បាននាំមនុស្ស និងរថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ខេត្ត រង់ចាំម្ចាស់ស្វាងស្រវឹងដោះស្រាយតាមផ្លូវច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]