រាជធានីភ្នំពេញ ៖ បុរសម្នាក់អាយុជាង ៤០ឆ្នាំ ជាមន្រ្តីយោធា ត្រូវបានជនសង្ស័យយក ខ្សែដាក់ទាក់ទទឹងផ្លូវ រួចវាយប្លន់យ៉ាងដំណំរហូតសន្លប់ ប្លន់យកម៉ូតូឌ្រីមC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1V-2695 បានសម្រេច លុះពេលដឹងខ្លួនទើបស្រែក ឆោឡោឱ្យគេជួយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៤០នាទី ទៀបភ្លឺចូលថ្ងៃទី១៣ កញ្ញា ២០១៣ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងភូមិក្រាំងស្វាយ ស្រុកក្រាំងពង្រ ខណ្ឌដង្កោ ។

តាមសម្តីជនរងគ្រោះនិយាយថា រូបគាត់ជាមន្រ្តីយោធាបានធ្ វើដំណើរទៅញុំាកាហ្វេ រួចទើបទៅធ្វើការដូចសព្វមួយដង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់នឹងខ្សែគោដែលគេ ដាក់ទាក់ទទឺងផ្លូវបណ្តាលឱ្យដួលម៉ូតូ ហើយក៏ស្រាប់តែមានជនសង្ស័យ (មិនដឹងចំនួន) ចេញមកវាយរហូតសន្លប់ប្លន់ យកម៉ូតូទៅបាត់តែម្តង ដោយបន្សល់ទុកខ្សែគោ និងដំបងនៅកន្លែងកើតហេតុ ។

ក្រោយមានការភ្ញាក់ផ្អើល ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យឯកជន ចំណែកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]