ប្រភពព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានចុះផ្សាយពីបុរសកសិករ សញ្ជាតិ អេត្យូពី ម្នាក់ ដែលបានអះអាងថា ខ្លួនមានអាយុ ១៦០ឆ្នាំ ហើយគាត់ថែមទាំងចាំបាន ពីសម័យកាល ដែលប្រទេស អ៊ីតាលី បានចូលមកឈ្លានពាន នៅក្នុងទឹកដីកំណើត របស់គាត់ ទៀតផង។

មនុស្សជាច្រើន មិនសូវជាមានអ្នកដឹងពីប្រវតិ្តសាស្រ្ត នៃការឈ្លានពាន លុកលុយ របស់ប្រទេស អ៊ីតាលី ទៅលើប្រទេស អេត្យូពី ក្នុងអំឡុងឆ្នាំ ១៨៩៥ នោះទេ ប៉ុន្តែសំរាប់បុរសចំណាស់ ឈ្មោះ Dhaqabo Ebba ម្នាក់នេះវិញ មិនត្រឹមតែដឹងពី ប្រវត្តិសាស្ត្រនៃចម្បាំងនេះ ប៉ុណ្ណោះទេ ថែមទាំងបានអះអាង ថាខ្លួនគាត់ បានរស់នៅឆ្លងកាត់ សម័យកាលនោះ ទៀតផង។ យ៉ាងណាមិញ គាត់បានរៀបរាប់ ព័ត៌មានលម្អិតជាច្រើន នៅក្នុងកម្មវិធីក្នុងស្រុកមួយ របស់ទូរទស្សន៍ Oromiya ហើយគាត់ត្រូវបានគេ ជឿជាក់ផងដែរថា អាចមានអាយុ យ៉ាងហោចណាស់ ក៏ ១៦០ឆ្នាំ ដែរ ហើយអាចជាបុរសមានអាយុ ច្រើនជាងគេបំផុត លើពិភពលោកផង ក៏មិនដឹង ប៉ុន្តែ ទោះជាយ៉ាងណា គាត់មិនមាន សំបុត្រកំណើត ឬ ឯកសារណាមួយ ដែលអាចបញ្ជាក់ អោយបានច្បាស់ថា គាត់ពិតជា មានអាយុ ច្រើនបែបនេះ មែននោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]