ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌ ៧ មករា បានដេញចាប់ចោរឆក់ទូរស័ព្ទដៃ ២ នាក់ កាលពីវេលាម៉ោង ១០ និង៤០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ១០៥ ភូមិ១ សង្កាត់ បឹងព្រលិត ខណ្ឌ ៧មករា ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ហង្ស ភក្ដី អាយុ២០ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំលូ៥ តាម បណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ និងជនសង្ស័យទី២ ឈ្មោះ អឿន ណាន អាយុ ២០ឆ្នាំ មុខរបរ រើសអេតចាយ រស់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ រីឯជនរងគ្រោះ ឈ្មោះ ចែម ចាន់ធី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ សិស្សរៀនកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ដោយ និយាយទូរស័ព្ទបណ្ដើរ លុះជិះមកដល់ស្ថាន ទូតអាល្លឺម៉ង់ ស្រាប់តែលេចមុខជនសង្ស័យ ទាំង ២នាក់ឆក់យកទូរស័ព្ទដៃ រួចគេចខ្លួនបាត់ ។ ភ្លាមៗនោះជនរងគ្រោះបានស្រែក ឆោឡោ គាប់ជួននឹងកម្លាំងនគរបាលប៉ុស្ដិ៍ បឹងព្រលិតកំពុងល្បាត ក៏ចាប់ពួកគេទាំង២ នាក់ យកទៅសួរនាំបន្ដនៅអធិការដ្ឋាននគរ បាល ខណ្ឌ ៧មករា ។ដោយឡែកទូរស័ព្ទ ដៃរបស់ជនរងគ្រោះម៉ាកសាមសុងកាឡាស់ ស៊ីត្រូវបានសមត្ថកិច្ចដកហូតប្រគល់ឱ្យជនរងគ្រោះវិញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]