យើងរាល់គ្នាតែងតែចង់បាន និងរក្សាទុកនូវ វត្ថុអនុស្សាវរីយ៍ រាល់កន្លែងដែលយើងធ្លាប់បានទៅដល់ ដូចជាទៅលេងក្រៅប្រទេសជាដើម។ វាមិនខុសគ្នាប៉ុន្មាននោះទេ បុរសម្នាក់នេះក៏បានរក្សាទុកនូវ វត្ថុអនុស្សាវរីយ៍ រាល់កន្លែងដែលគាត់ធ្លាប់បានទៅ ដោយប្រើការចាក់សាក់។

លោក William Passman បានចាក់សាក់ដ៏ធំមួយលើខ្នងរបស់គាត់ ហើយរូបសាក់នោះគឺជារូប ផែនទីពិភពលោក ដែលគ្មានពណ៌មួយផ្ទាំង តែរាល់ពេលដែលគាត់ ទៅទស្សនៈកិច្ចនៅប្រទេសណាមួយ គាត់តែងតែដាក់ពណ៌ ត្រង់ប្រទេសដែលគាត់បានទៅដល់។ លោក William គឺជាជនជាតិអាមេរិក អាយុ ៥៩ឆ្នាំ គាត់ចាប់ផ្ដើមមានលិខិតឆ្លងដែន កាលពីឆ្នាំ ២០០៦ ហើយប្រើប្រាស់វាអស់រយៈពេល ៧ឆ្នាំមកហើយ និងបានទៅដល់ជាង ៧០ប្រទេស។ នេះគឺជារឿងមួយដ៏អស្ចារ្យ និងមិនគួរឲ្យជឿ។

រូបសាក់របស់គាត់ បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់តែងតែឲ្យគេចាក់សាក់ នូវពណ៌ផ្សេងៗគ្នា រាល់ប្រទេសដែលគាត់បានទៅដល់។ ទីកន្លែងដែលគាត់ធ្លាប់បានទៅមានដូចជា អាហ្វ្រីកខាងត្បូង អឺរ៉ុប អាមេរិកខាងត្បូង រុស្ស៊ី និងអូស្ដ្រាលីជាដើម។

កន្លែងដែលគាត់ចូលចិត្តបំផុតនោះគឺ ទឹកជ្រោះ Iguazu Falls នៅ Argentine ប្រទេសប្រេស៊ីល។ ក្រោយពីគាត់ចាក់សាក់ និងទៅលេងទឹកជ្រោះនោះ គាត់មានអារម្មណ៍អស្ចារ្យបំផុត ពេលដែលទឹកជ្រោះធ្លាប់ ប៉ះចំកន្លែងដែលទើបនឹងសាក់ (ប្រេស៊ីល) លើខ្នងរបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការសាក់របស់បុរសម្នាក់នេះ?





កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]