លោក Ben Tre ជាវិចិត្រករសញ្ជាតិវៀតណាមម្នាក់ មានសមត្ថភាព យ៉ាងប៉ិនប្រសព្វ ក្នុងការឆ្លាក់រូបគំនូរ នៅលើសំបកស៊ុតមាន់ បានយ៉ាងអស្ចារ្យ និង ស្រស់ស្អាត ថែមទៀតទៀតផង។

គាត់បានប្រាប់ឲ្យដឹងថា គាត់ទើបតែចាប់ផ្តើម ក្នុងការឆ្លាក់លើ សំបកស៊ុតមាន់នេះ បានរយៈពេល មួយឆ្នាំប៉ុណ្ណោះ និងបង្កើតបាននូវ ស្នាដៃជាច្រើនផងដែរ។ គាត់អាចទទួលបាន រូបគំនូរស្រស់ស្អាតបែបនេះ ព្រោះតែគាត់ធ្លាប់បាន សាកល្បងពិសោធន៍ នូវឧបករណ៍ មួយចំនួន កន្លងមកហើយ ដើម្បីធ្វើយ៉ាងណា អោយមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែគាត់បានរកឃើញនូវអ្វី ដែលគាត់ចង់បាន និង ប្រើប្រាស់ជាប់រហូតមក នោះគឺ ឧបករណ៍ស្វានធ្មេញ ខ្ចីមកពីមិត្តភក្តិរបស់គាត់ ដែលជាពេទ្យធ្មេញមួយរូប។ ក្នុងនោះដែរ គាត់ត្រូវចំណាយពេល មួយថ្ងៃ ក្នុងការបញ្ចប់ អោយរួចរាល់ នូវស្នាដៃគំនូរលើសំបកស៊ុតនិមួយៗ ហើយគំនូររបស់គាត់ ផ្តោតទៅលើ មនុស្សល្បីៗ និង ទេសភាព។ ចង់ជ្រាបកាន់តែច្បាស់ ថាស្នាដៃរបស់គាត់ អស្ចារ្យ និង ស្រស់ស្អាត យ៉ាងណានោះ សូមទស្សនាកំសាន្តរូបភាពមួយចំនួន និង វីដេអូ ខាងក្រោមទាំងអស់គ្នា៖


















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]