យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ បុរសជនជាតិចិនម្នាក់ ដែលជាកសិករ និងជាអ្នកគង្វាលចៀម រស់នៅក្នុងទីក្រុង Chongqing របស់ប្រទេសចិន បានប្រទះឃើញផ្សិតយក្ស ដ៏ធំពីរដើម ខណៈគាត់កំពុងឃ្វាលចៀម នៅក្បែរភ្នំមួយ។

បុរសគង្វាលចៀមរូបនោះ មានឈ្មោះថា លីន បានប្រទះឃើញផ្សិតយក្ស ដ៏ធំពីរដើម នៅជាយភ្នំមួយ ស្ថិតក្នុងភូមិដែលគាតរស់នៅ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានឃើញបែបនេះ បុរសរូបនោះ ក៏បានដកផ្សិតមួយដើម យកមកផ្ទះរបស់គាត់តែម្តង។

ជាមួយគ្នានេះដែរ លោក លីន និងក្រុមគ្រួសារមានការសប្បាយចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះផ្សិតយក្សដ៏ធំ ដែលគាត់បានដកយកមក គឺមានទំងន់រហូតដល់ទៅ ៣.២គីឡូក្រាម និងមានប្រវែង ៣៨សង់ទីម៉ែត្រឯណោះ។

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ