លោក Moru-chan ជាបុរសជនជាតិជប៉ុនម្នាក់ ដែលស្រលាញ់ចូលចិត្ត ការលេងហ្គេមជាខ្លាំង ជាពិសេស ហ្គេមអនឡាញតែម្តង ដែលមិនខុសគ្នាប៉ុន្មាន ពីមនុស្សដ៏ទៃទៀត ជាច្រើន នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ នោះទេ ប៉ុន្តែសំរាប់រូបគាត់ មានភាព ខុសប្លែកពីអ្នកទាំងនោះ ត្រង់ថា គាត់អាចរកប្រាក់ ដោយទទួលបានប្រាក់ខែ ពីការលេងហ្គេមនេះ ដោយការចំណាយពេល ៣ខែ នៃជីវិតរបស់គាត់ ធ្វើការងារ ជាអ្នកលេងហ្គេម។

គន្លឹះនៃភាពជោគជ័យមួយ ក្នុងការងារ អាចនិយាយបានថា គឺធ្វើការងារដែលយើង ស្រលាញ់ចូលចិត្ត ប៉ុន្តែក្នុងនោះ សំរាប់អ្នកដែល និយមចូលចិត្តលេងហ្គេមវិញ ច្បាស់ជានឹកស្រមៃចង់បានការងារមួយ ដែលអាចអោយពួកគេ អង្គុយតែលេងហ្គេម ជាក់ជាមិនខាន។ យ៉ាងណាមិញ លោក Moru-chan ជាមនុស្សមានសំណាងម្នាក់ ដែលអង្គុយលេងតែហ្គេមហើយ ថែមទាំងបាន ប្រាក់ខែ ដល់ទៅ មួយលានយេន (មួយម៉ឺនដុល្លារអាមេរិក) ថែមទៀតផង។ គាត់ត្រូវបាន ក្រុមអភិវឌ្ឍន៍ហ្គេមអនឡាន ArchAge ប្រភេទ MMO របស់ជប៉ុន ជ្រើសរើសអោយធ្វើជាអ្នកទទួល ឬ ផ្តល់ព័ត៌មាន ដល់ប្រិយមិត្ត អ្នកលេង រយៈពេល ៣ខែ។ ទោះជាយ៉ាងណា ខាងក្រុមហ៊ុន ហ្គេមមួយនេះ បានផ្តល់អោយគាត់ នូវបន្ទប់ស្នាក់នៅតូចមួយ ដើម្បីអោយគាត់ធ្វើការក្នុងរយៈពេល ៣ខែ នេះ ហើយក្នុងនោះដែរ គាត់បានចំណាយពេលវេលា នៅពេលយប់ ចំនួន ១២ម៉ោង ដើម្បីលេងហ្គេម រីឯពេលព្រឹកវិញ ជាពេលវេលាដែលគាត់ ធ្វើម្ហូប រួមនឹងកិច្ចការបោកគក់ និង គេង។ ខាងក្រោមនេះជាកាលវិភាគ របស់គាត់ ក្នុងមួយថ្ងៃៗ៖

12 p.m. ក្រោកពីគេង, ងូតទឹក, ញ៉ាំអាហារ, បោកគក់ខោអាវ
3 p.m. លេងហ្គេម
4 p.m. បង្កើតអត្ថបទថ្មីៗលើប្លក់ (វេបសាយផ្ទាល់ខ្លួន)
6 p.m. ញ៉ាំអាហារ
7 p.m. លេងហ្គេម
9 p.m. ចាប់ផ្តើម streaming online gameplay
6 a.m. ចូលគេង

បើសិនជាប្រិយមិត្តវិញ តើយល់ព្រមចំណាយពេលវេលា ៣ខែ ពេញ ធ្វើដូចជារូបគាត់ ដែរឬទេ?









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]