កាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុងហុងកុង របស់ប្រទេសចិន បាននឹងកំពុងបង្កើតគោមយក្សដ៏ធំមួយ ដែលប្រើប្រាស់ដបទឹកសុទ្ធចំនួន ៧ពាន់ដប ថែមទាំងមានអំពូលភ្លើង អិលអ៊ីឌី សម្រាប់បំភ្លឺភ្លើងពណ៌ដ៏ស្រស់ស្អាត នៅពេលយប់ទៀតផង។

យោងតាមសារព័ត៌មាន chinadaily របស់ប្រទេសចិន បានឲ្យដឹងថា គោមយក្សដ៏ធំមួយនេះ ត្រូវបានគេឲ្យឈ្មោះថា “Rising Moon” បានប្រើប្រាស់ដបទឹកសុទ្ធចំនួន ៧ពាន់ដបក្នុងការផលិត ហើយមានប្រវែង ២០ម៉ែត្រ និងមានកំពស់ ១០ម៉ែត្រពីដី។ គោមយក្ស “Rising Moon” នេះ ត្រូវបានបង្កើតឡើង នៅក្បែរសួនមួយកន្លែងមានឈ្មោះថា “Hong Kong's Victoria Park” ដើម្បីអបអរថ្ងៃបុណ្យ “Mid-Autumn Festival” ដែលនឹងឈានមកដល់ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះ។

យ៉ាងណាមិញ គោមយក្ស “Rising Moon” នេះ ត្រូវបានបង្កើតឡើងតាមគំនិតច្នៃប្រឌិត របស់ស្ថាបត្យករចំនួន ៤រូប នៅក្នុងទីក្រុងហុងកុង ដើម្បីបង្ហាញពីភាពក្លៀវក្លា អង់អាច និងមិនប៉ះពាល់ដល់បរិស្ថានទៀតផង៕









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]