ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីអាជីវករលក់ដូរ នៅផ្សារថៃម្នាក់ កំពុងជិះម៉ូតូត្រូវរថយន្តបើក បញ្ជ្រាស់ទិសបុក ប៊ើងដូចសី បណ្តាលឲ្យអូស ជាច្រើនម៉ែត្រ និងរងរបួស បាក់ជើងខាងស្តាំ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរ ពេទ្យទាំងល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៥និង៣០នាទី នៅចំនុចផ្លូវបំបែកជាបួន មុខភោជនីយដ្ឋាន គោដុតទូកមាស ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ។

លោក សៅ សារឿន នាយផ្នែកចរាចរណ៍ក្រុង ប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា នេះថា ជនរងគ្រោះមានឈ្មោះ មួយ ហ៊ាង ភេទស្រី អាយុជាង៤០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតខាង លើ មានមុខរបរជាអាជីវករ។

លោក សៅ សារឿន បានបន្តថា មុនពេលកើតហេតុស្រ្តី រងគ្រោះបាន ធ្វើដំណើរ ជិះម៉ូតូសង់ សេរីចាស់ពីទិសខាង លិចទៅកើត ដល់ចំណុចផ្លូវបំបែកជា៤ ត្រូវបានរថយន្តម៉ាកកាម៉ារី សេរី១៩៩៥ ពាក់ស្លាកលេខ 2C- 9874 បញ្ជ្រាស់ទិសបុកពេញទំហឹង បណ្តាលឲ្យស្រ្តីរូបនោះ បាក់ជើងមួយ ចំហៀងតែម្តងឃើញដូច្នោះ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រើនៅមន្ទីរពេទ្យ ដោយឡែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបាននគរបាល នាំយកទៅរក្សាទុករង់ចាំដោះ ស្រាយគ្នាតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]