ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានខ្វាក់ភ្នែកខាងស្តាំ ដោយសារតែក្របីវ័ធ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៩ កញ្ញា ស្ថិតក្នុងស្ទឹងភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ ខណៈពេលយុវជនរូបនេះ កំពុងឈរដុសលាងក្បាលមេក្របីនៅក្នុងស្ទឹង ហើយមេក្របីនោះផ្អើលនឹងការុង ពណ៌សមួយអណ្តែតលើទឹក ។

យុវជនឈ្មោះ កុល សុភា អាយុ២៣ឆ្នាំ ជាអ្នកកំដរយុវជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យខេត្តបាននិយាយនៅ ព្រឹកថ្ងៃទី១១ កញ្ញា ថា យុវជនរងគ្រោះគឺជាបងបង្កើតរបស់ខ្លួន ឈ្មោះ កុល សុខា អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

ពួកគេមានបងប្អូន៧នាក់ ឯយុវជនរងគ្រោះជាកូនច្បងគេ មានឪពុកឈ្មោះ លាក់ ងឿន អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ឃុំ សាវ៉េត អាយុ៤២ឆ្នាំ ជាកសិករ ពួកគាត់ចិញ្ចឹមក្របីញីឈ្មោលចំនួន៤ក្បាល ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]