តារាចំរៀងដ៏ល្បីក្នុងផលិតកម្ម M ពេជ្រ សូលីកា ចេញមកបកស្រាយពី Facebook Profile របស់កញ្ញាតាម ការបង្ហោះ វិដេអូ នៅ Facebook។ សូលីកា បានប្រាប់ថា កញ្ញាមានតែ Facebook Profile ពីរប៉ុណ្ណោះ គឺ Pech Solika M និង Pech Solika Psk។

សូលីកា អំពាវនាវ អោយអ្នកគាំទ្រ ដែលប្រើឈ្មោះកញ្ញា បញ្ឈប់ នូវសកម្មភាពបន្លំ ឈ្មោះសូលីកា ដែលអាចប៉ះពាល់ដល់ឈ្មោះកញ្ញា។កញ្ញាក៏បានបង្ហាញថាកញ្ញាមាន មិត្តប្រុសឈ្មោះ គីរី នៅក្នុង Facebook។ ព័ត៌មានកញ្ញាមាន សង្សារហើយ នឹងធ្វើអោយបុរសជាច្រើន ខកចិត្ត ព្រោះមានបុរសជាច្រើនគិតថា សូលីកា ជានារីក្នុងក្តីសុបិន។ 

នេះជាលើក ទីមួយហើយដែល មានតារាសិល្បៈ ចេញមកបកស្រាយ ដោយបង្ហោះវិដេអូ តាម Facebook​ ។ គួបញ្ចាក់ថា មុននេះប្រហែលជា មួយខែ កញ្ញា ឆៃលី ដាឡែនបានសរសេរ សារសុំទោសនៅលើ Facebook របស់កញ្ញា។ ព្រឹត្តិការណ៍ទាំងអស់នេះ បានបង្ហាយថា បណ្តាញប្រព័ន្ធសង្គម Facebook បានទទួល ការពេញនិយមយ៉ាងខ្លាំង នៅចំណោម យុវវ័យខ្មែរ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មាន គណនី Facebook ចំនួន ៤៥០០០០នាក់។

សូមមើលវិដេអូនៅខាងក្រោមរបស់កញ្ញា សូលីកា។

សូមចុច ខាងក្រោម ដើម្បីមើលវិដេអូ ពីការបកស្រាយរបស់កញ្ញា

រៀបរាងដោយ Khmerload.com ឈានមុខគេ ក្នុងព័ត៌មានប្លែកៗ និងកំសាន្តនៅប្រទេសកម្ពុជា

សូមរក្សាសិទ្ធគ្រប់យ៉ាងលើព័ត៌មាននេះ បើវិបសាយណា ចង់យកព័ត៌មាននេះ សូមធ្វើការកែឆ្នៃ រឺបើរក្សាអត្ថបទដើម និងយកតួលេខពីKhmerload សូមផ្តល់ជា Reference មក Khmerload.com ផង ដូចដែលពេល Khmerload យកព័ត៌មានពីប្រភពផ្សេងៗ ដែរ។ Khmerload តែងតែប្រាប់ថាព័ត៌មានមកពីប្រភពណា ពេលយកព័ត៌មានពីប្រភពផ្សេង។ សូមកុំចំលងទាំងស្រង់ហើយ បន្លំថាជាព័ត៌មានរបស់ខ្លួន មិនបានផ្តល់ជា Reference មក Khmerload.com អោយសោះ។

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិលើវិដេអូរបស់សូលីកា និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]