ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនីស្រីវ័យក្មេង សាច់សដូចបណ្តូលចេក កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ថ្មីៗនេះមានប្រភពព័ត៌មានមួយ បានលួចបង្ហើបប្រាប់ឱ្យដឹងថា បច្ចុប្បន្ននាងកំពុងតែមានបុរសសម្បូរទ្រព្យស្តុកម្នាក់ តាមស្រឡាញ់ ហើយចង់ចូលខ្លួនជួយឧត្ថម្ភដល់ការរស់នៅពីក្រោយខ្នង ព្រមទាំងតាមហួងហែង និងយកចិត្តនាង គ្រប់ពេលវេលាទៀតផង។

មួយរយៈពេលចុងក្រោយនេះ គេសង្កេងឃើញថា តារាសម្តែងវ័យក្មេងសាច់សម៉ដ្ឋរលោង កញ្ញា ម៉ាក សែនសូនីតា ហាក់ដូចជាទាញបាននូវ ប្រជាប្រិយភាពយ៉ាងច្រើនក្រាសក្រែល ពីវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះកេរ្តិ៍ឈ្មោះ និង សន្ទុះនៃការគាំទ្រលើនាង ក៏កាន់តែល្បីឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្ហញាសមត្ថភាព នៃការសម្តែងខ្សែរឿងផ្សេងៗ។

ទន្ទឹមជាមួយគ្នានេះ ដោយផ្អែកលើរូបសម្រស់ ដ៏ស្រស់ស្អាតរបស់ តូតា បានធ្វើឱ្យបុរសៗជាច្រើន តែងតែតាមព្យាយាមទាក់ទងលួងលោម ដើម្បីសុំសេចក្តីស្រឡាញ់ពីនាង។ ពេលនេះ ក៏មានប្រភពមួយបានបង្ហើបប្រាប់ថា ស្រីស្រស់ តូតា ក៏កំពុងតែមានបុរសសម្បូរទ្រព្យមា្នក់ មានងារជាមន្រ្តីតាមស្រឡាញ់ និងចង់ជួយផ្គត់ផ្គង់ ដល់ជីវភាពរស់នៅរបស់នាង ទៀតផង។

បើយោងតាមប្រភព ពីអ្នកដែលរស់នៅកៀកកិតនឹងតារាស្រីរូបនេះ បាននិយាយថា បុរសដែលមានងារជាមន្ត្រីម្នាក់នេះ មានវ័យប្រហែលជិត៤០ ឆ្នាំ បានតាមស្រឡាញ់នាង តូតា ជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ គេបានដឹងថា បុរសម្នាក់នេះ ក៏មានបំណងចង់ជួយឧបត្ថម្ភ និងជួយទំនុកបំរុង ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ប្រសិនជា តូតា ព្រមទទួលយកការស្រឡាញ់ពីខ្លួននោះ។

ទាក់ទងព័ត៌មានលេចឮខាងលើនេះ គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ បានធ្វើការទំនាក់ទំនងទៅកញ្ញា តូតា ដើម្បីសុំការបំភ្លឺពីដែរ។ ប៉ុន្តែទូរស័ព្ទរបស់នាងមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ។ ដូច្នេះគេហទំព័រ Looking TODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការបកស្រាយជុំវិញព័ត៌មាន លេចឮខាងលើនេះ ពីសំណាក់ម្ចាស់ខ្លួន គឺកញ្ញា តូតាដោយក្ដីរីករាយ។

ខណៈដែលការងារសិល្បៈក្នុងស្រុក កាន់តែមានសន្ទុះទៅមុខខ្លាំងបណ្តើរៗនោះ កញ្ញា ម៉ាក សែនសូ នីតា ហៅ តូតា ក៏ជាតារាធ្លាប់ទទួលរង នូវព័ត៌មានមួយចំនួនទាក់ទងទៅនឹងជីវិតស្នេហា ដែលធ្វើឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកខ្លះ បានលើកទ្បើងព្រោងព្រាត ជុំវិញរឿងរ៉ាងស្នេហា មិនប្រាកដប្រជារបស់ក្រមុំ រូបស្រស់ ជាតារាម៉ូដែលវ័យក្មេងម្នាក់នេះ ឲ្យមហាជនដឹងជាហូរហែ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]