គ្រាន់តែលឺចំណងជើង ប្រិយមិត្តប្រាកដជាចង់ដឹងថាតើ wi-fi លើគោក និង wi-fi លើអាកាស មួយណាមានល្បឿនលឿនជាង? ប៉ុន្តែមតិភាគច្រើនប្រាកដជាថា wi-fi លើគោក លឿនជាង wi-fi លើអាកាសហើយ។

ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Gogo ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម wireless សម្រាប់ជើងហោះហើរនានា របស់សហរដ្ឋអាមេរិក បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមហ៊ុននេះបានបង្ហាញនូវបច្ចេកវិទ្យចុងក្រោយបង្អស់របស់ខ្លួន ដែលមានឈ្មោះថា Gogo GTO ធ្វើឲ្យល្បឿនរបស់ wi-fi នៅលើអាកាសកាន់តែលឿនជាងមុន ៦ដង ពោលគឺមានល្បឿនអតិបរមារហូតដល់ 60Mbps ឯណោះ ដែលប្រព័ន្ធ Gogo GTO របស់ក្រុមហ៊ុន Gogo នេះដំណើរការដោយការរួមបញ្ចូលគ្នាជាពីរប្រព័ន្ធ គឺប្រព័ន្ធផ្កាយរណប និងប្រព័ន្ធ cellular ពីអង់តែនបញ្ជាពីខាងក្រោម យ៉ាងអស្ចារ្យ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gogo កំពុងតែផ្តល់សេវាកម្ម wireless នេះដល់អាកាសចរណ៍នានាដូចជា អាកាសចរណ៍ដែលតា ជើងហោះហើរកាណាដា អាកាសចរណ៍អាឡាស់ស្ការ និង ជើងហោះហើរ Frotier ជាដើម។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]