បន្ទាប់ពីអាក់ខានការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូល របស់ប្រទេសនៅតំបន់អឺរ៉ុបអស់មួយសប្តាហ៍មក ដោយសារតែការប្រកួតជម្រុះក្នុងពូល ពានរង្វាន់បាល់ទាត់ពិភពលោក ឥឡូវនេះក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League បានត្រលប់មកវិញហើយ។

សប្តាហ៍ទីបួននេះ ក្រុមទាំង២០ ចែកជា ១០ប្រកួតនឹងត្រូវប៉ះគ្នា ស៊ីសាច់ហុចឈាម ដើម្បីអុកឡុកតារាងចំណាត់ថ្នាក់ EPL ឲ្យរង្គោះរង្គើ នាចុងសប្តាហ៍នេះ។ ក្នុងនោះ មានការប្រកួតចំនួន ៨ នៅថ្ងៃសៅរ៍ ១ប្រកួតនៅថ្ងៃអាទិត្យ និង ១ប្រកួតទៀតនៅពាក់កណ្តាលយប់ ឈានចូលថ្ងៃអង្គារ៍។

បើតាមការប្រកួតកន្លងមក យើងអាចសង្កេតឃើញថា ក្រុមបិសាចក្រហម Man Utd ក្រុមមាន់គក Tottenham Hotspur ក្រុមកាំភ្លើងធំ Arsenal និង ក្រុមហង្សក្រហម Liverpool សង្ឃឹមថានឹងអាចយកជ័យជម្នះរបស់ខ្លួន ខណៈក្រុមតោខៀវ Chelsea របស់លោក Jose Mourihno ហាក់ដូចជាយ៉ាប់យឺនក្នុងការយកឈ្នះ ដោយត្រូវធ្វើដំណើរទៅកាន់ កីឡាដ្ឋាន Goodison Park របស់ក្រុម Everton ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Roberto Martinez។


តារាងការប្រកួត EPL សប្តាហ៍ទីបួន៖

ថ្ងៃសៅរ៍ ទី ១៤ ខែកញ្ញា ឆ្នាំ ២០១៣


ថ្ងៃអាទិត្យ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣


ថ្ងៃអង្គារ៍ ទី ១៧ ខែកញ្ញា ឆ្នាំ ២០១៣

តារាងចំណាត់ថ្នាក់ ក្របខ័ណ្ឌ English Premier League

តារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ៖


តើប្រិយមិត្តយល់ថា ក្រុមណាខ្លះនឹងឈ្នះក្នុងការប្រកួតសប្តាហ៍ទីបួននេះ? សូមកុំភ្លេច ចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]