តើមានអ្នកណាគេធ្លាប់គិតថាការញៀននឹងការកែសម្ជស្សរបស់ Hang Mioku អាចក្លាយជាភាពល្បីល្បាញដោយសារតែ ការកែសម្ជស្សនោះទទួលនូវ ភាពបរាជ័យនិងពិបាកមើល បន្ទាប់ពីធ្វើការវះកាត់ច្រើនសារ។ ទោះបីជាយ៉ាងណា ក្នុងករណីរបស់ Hang Mioku នេះមិនមែនជាកំហុសរបស់គ្រូពេទ្យក្នុង ការកែសម្ជស្សនោះទេ។ វាជាបញ្ហារបស់នាងផ្ទាល់ក្នុងការ ចូលរួមការកែសម្ជស្សដោយខ្លួនឯង ហើយទទួលលទ្ធផលបែបនេះ។ ជាដំបូងនាងគឺជានារីជនជាតិកូរ៉េ ហើយបានទទួលការកែសម្ជស្សនៅពេលដែល នាងមានអាយុ២៨ឆ្នាំ ហើយនាងក៏បានទៅរស់នៅប្រទេសជប៉ុនដើម្បី ធ្វើការនៅទីនោះ។ នាងមិនមានការពេញចិត្ដជាមួយនឹង ការកែសម្ជស្សលើកទី១​ដូចនេះនាងក៏ធ្វើ ការកែសម្ជស្សម្ដងហើយ ម្ដងទៀត។ ទោះបីជានាងទទួលនូវការ កែប្រែដ៏អាក្រក់នៅលើមុខនាងក៏ដោយ ក៏នាងនូវតែគិតថានាងនូវ តែស្រស់ស្អាតជានិច្ច។​ នាងនៅតែទទូចក្នុងការ វះកាត់បន្ដទៀត ទោះបីជាគ្រូពេទ្យបានបដិសេធក្នុងការវះកាត់ ហើយគ្រូពេទ្យបាននិយាយថា នាងនឹងអាចមានបញ្ហាផ្លូវកាយប្រសិន បើនាងនូវតែបន្ដធ្វើការកែសម្ជស្ស។ នៅពេលដែលនាងត្រលប់ទៅប្រទេសកូរ៉េ នាងបានត្រូវឪពុកម្ដាយ របស់នាងចំណាំមិនបានឡើយ។ អ្វីដែលមិនមែនជារបស់ធម្មជាតិ មិនប្រាកដថាល្អនោះទេ សូមប្រុងប្រយ័ត្នមុននឹងសម្រេចចិត្ដធ្វើ ការកែសម្ជស្ស៕ 

រូបខាងស្ដាំ៖ លទ្ធផលនៃការកែសម្ផស្សជ្រុលនាំឲ្យមានប្រតិកម្ម

រូបខាងឆ្វេង៖ ពេលមិនទាន់មានបញ្ហា

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]