វាជារឿងមួយដែលមិនគួរឲ្យកើតមាន  ដោយសារតែនារីម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ក្រោយពីនាង ត្រូវបានពស់ចឹក ដែលវាបានលោតចេញ ពីដបស្រា(ពស់ត្រាំស្រា)ទៅវិញ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា នារីនេះមានឈ្មោះថា Liu ជាអ្នករស់នៅក្នុង Shuangcheng ខេត្ដ Heilongjiang ប្រទេសចិន។ តាមការសើុបអង្កេតបានឲ្យដឹងថា កាលពី៣ខែមុន នារីនេះបានទិញសត្វពស់មួយក្បាល យកមកត្រាំស្រា ដើម្បីធ្វើការព្យាបាលជំងឺរបស់ខ្លួន។ ជាមួយគ្នានោះ នាងគិតថាពស់នេះវាបានងាប់ ដោយសារតែនាងបានត្រាំទុកវាអស់៣ខែមកហើយ ទើបនាងសម្រេចចិត្ដបើកគំរបដបស្រានោះ ដើម្បីចង់បន្ថែមគ្រឿងផ្សេងៗទៅក្នុងនោះ តែស្រាប់តែពេលនោះ ពស់បានហក់ចេញមក និងវាយប្រហារមកលើនាងតែម្ដង។  

យ៉ាងណាមិញ នេះមិនមែនជាករណីទីមួយ ដែលទើបកើតមានឡើង នៅក្នុងប្រទេសចិននោះទេ ដោយពួកគេតែងតែគិតថាពស់ត្រាំស្រា គឺជាថ្នាំបុរាណ និងពិតជាមានប្រសិទ្ធិភាពខ្លាំង។ ក៏ដូចជា កាលពីឆ្នាំ ២០០៩ នៅក្នុងខេត្ដ Hubei បុរសម្នាក់ដែលមានឈ្មោះថា ហ្ស៊ាង ត្រូវបានពស់ចឹក ក្រោយពីបុរសនេះ ព្យាយាមចាប់ពស់ធ្វើជាស្រាថ្នាំនោះ។

តើពិតជាអាចទៅរួចទេ ? ដែលពស់ គេយកទៅត្រាំនៅក្នុងដបស្រាហើយ បែរជានៅមានជីវិតនោះ? 



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]