-រថយន្តមួយគ្រឿង បើកបុកអ្នកជិះម៉ូតូ២នាក់ ប្តីប្រពន្ឋ បណ្តាលឲ្យរងរបួស ធ្ងន់ ពេលកំពុងឈរមើល គ្រោះថ្នាក់
ភ្នំពេញ : រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានបើកបុរសម្នាក់ ពេលកំពុងជិះម៉ូតូ ទៅដល់ជិតមុខវត្តចំប៉ា ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ កាលវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី១១ ខែកញ្ញានេះ ប៉ុន្តែក្រោយកើតហេតុ រថយន្តបង្កបានបើករត់បាត់ គ្មាននរណាម្នាក់ ស្គាល់ម៉ាក និងស្លាកលេខនោះទេ ។

សេចក្តីរាយការណ៍ពីកន្លែង កើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ អាយុជាង៣០ឆ្នាំ ជិះម៉ូតូ ម៉ាកវីវ៉ា ពាក់ស្លាក លេខ កណ្តាល 1S-3643 ប៉ុន្តែមិនដឹងថា ស្នាក់ទីណានោះទេ ។

តាមអ្នកឃើញហេតុការណ៍នេះ បាននិយាយថា ជនរងគ្រោះ និងរថយន្តបង្ក ដែលបើករត់បាត់នោះ ធ្វើដំណើរ ស្របទិសគ្នា ពីលិចទៅកើត ពោលពីភ្នំពេញ ទៅកៀនស្វាយ ពេលមកដល់ ចំណុចកលតហេតុ ត្រូវរថយន្តបង្ក បើកកៀរម៉ូតូ របស់ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ បោកក្បាល ទៅនឹងថ្នល់ ស្លាប់នៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានទំនាក់ទំនងទៅ ក្រុមគ្រួសាររបស់ជនរងគ្រោះ មកទទួលសពទៅធ្វើ បុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សាច់ញាតិជនរងគ្រោះ បាន បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូត្រឡប់ ពីលេងផ្ទះបងប្អូន នៅភ្នំពេញ ត្រឡប់ទៅស្រុក នៅឯខេត្តព្រៃវែង ប៉ុន្តែមិនទាន់ដល់ផ្ទះផង ជនរងគ្រោះ ត្រូវជួបគ្រោះ ចរាចររហូតដល់ស្លាប់បាត់បង់ អាយុជីវិត នៅសង្កាត់ ក្បាលកោះនេះតែម្តង។

ជាមួយគ្នានេះ នៅពេលប្រជាពលរដ្ឋជាច្រើននាក់ កំពុងចោមរោមមើល គ្រោះថ្នាក់ចរាចរ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បានបើកមកយ៉ាងលឿន ជ្រុលទៅ បុកជនរងគ្រោះ ២នាក់ប្តី ប្រពន្ឋ ខ្ទាតជាង៥ម៉ែត្រ រងរបួសធ្ងន់ រួចបើករត់ តែត្រូវសមត្ថកិច្ច តាមចាប់បាន នៅព្រំប្រទល់ ខេត្តកណ្តាល៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]