ខេត្តឧត្តរមានជ័យ ៖ ករណីឃាតកម្មសម្លាប់ ស្ត្រីរងគ្រោះចំនួន២លើកបន្តបន្ទាប់គ្នា យ៉ាងសាហាវព្រៃផ្សៃ រហូតមកដល់ពេលនេះប៉ូលិសនៅពុំ ទាន់វែកមុខរកឃាតករឃើញនៅឡើយទេ ទោះបីជនសង្ស័យខ្លះត្រូវបាន ឃាត់ខ្លួនសាកសួរក្តី ។

ករណីទី១ គឺឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅចំណុចអូរកេងកង ក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៧ កក្កដា និងករណីទី២គឺអំពើសម្លាប់ស្ត្រីម្នាក់ ដោយកាត់ក្បាលនៅផ្លូវលំចូលទៅ ក្រុមហ៊ុនទំរីងរ៉ាប់ប៊ឺ ស្ថិតនៅក្នុងភូមិអណ្តូង៣ ហៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២ កញ្ញា ។

ប្រជាពលរដ្ឋដែលកំពុងតាមដាន ហេតុការណ៍គួរឱ្យរន្ធត់នេះ បានអំពាវនាវដល់សមត្ថកិច្ចឱ្យវែកមុខឃាតករ ឱ្យឃើញដើម្បីនាំយកមកផ្តន្ទាទោស តាមច្បាប់ ។ ករណីទី១ ឃាតករបានសម្លាប់ស្ត្រីម្នាក់ ដែលគេពុំស្គាល់អត្តសញ្ញាណ និងស្វិតជើងស្តាំ ដោយប្រើកាំបិតនិងពូថៅ កាប់ជាច្រើនកន្លែង ហើយឃាតករបានសម្រាតសម្លៀកបំពាក់ ឱ្យនៅអាក្រាតរួចអូសទម្លាក់ក្នុងទឹកអូរ កេងកងដែលស្ថិតក្នុងភូមិឃុំខាងលើ ។

ចំណែកករណីទី២ គឺឃាតករសម្លាប់ស្ត្រីម្នាក់ ដោយកាត់ក្បាលយ៉ាងព្រៃផ្សៃបំផុត នៅផ្លូវលំចូលទៅក្នុងក្រុមហ៊ុនទំរីងរ៉ាប់ប៊ឺ ដែលស្ថិតនៅក្នុងភូមិអណ្តូង៣ ហៅភូមិអូរតាម៉េង ឃុំអន្លង់វែង កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២ កញ្ញា ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]