ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរីឆ្នាំ៩៣ ពណ៌ប្រផេះ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-3187 បើកបរដោយបុរសម្នាក់ទើបចេញពីក្លិប ហ្គោលថោនស្រវឹងស្រាជោកជាំ ជិះរេពេញផ្លូវបណ្តាលឱ្យធ្លាក់ ប្រឡាយទឹកលិចរថយន្តបាត់ ឃើញតែកង់ពីរ ឯម្ចាស់រងរបួសធ្ងន់ត្រូវ គេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១១ កញ្ញា ២០១៣ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

បុរសរងគ្រោះឈ្មោះ លី សុរា អាយុ ២៥ឆ្នាំ មុខរបរជាងកាត់សក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ចំណែករថយន្តខាងលើត្រូវសមត្ថកិច្ចហៅរថយន្តស្ទូចយក ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ