មានអ្នកលក់អាហារតាមផ្លូវម្នាក់ត្រូវបាន ឃាត់ខ្លួនដោយសារតែគាត់ បានវាយប៉ូលិស នឹងញញួរ បណ្តាលអោយប៉ូលិស សន្លប់នៅនឹងកន្លែង។

តាមប្រភពព័ត៌មានបានអោយដឹងថា នាវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែ មេសា មានបុរសម្នាក់ដែល មាននាមត្រកូលថា Lai ជាអ្នកអាហារពេលព្រឹក នៅតាមផ្លូវ បានបង្ករបួសទៅលើប៉ូលិសម្នាក់ បណ្តាលអោយគាត់សន្លប់នៅនឹងកន្លែងតែម្តង។ តាមសម្តីរបស់សាក្សីបាន អោយដឹងថា មូលហេតុដែលបណ្តាលអោយគាត់វាយប៉ូលិស ដោយសារតែ ប៉ូលិសឃាត់គាត់មិនអោយលក់ ហើយមានបំណងដកហូតរទេះរបស់គាត់ថែមទៀតផង។ បន្ទាប់ពីបានទាស់សម្តីគ្នាមួសសន្ទុះបុរសលក់អាហារ បានដកញញួរមកវាយគាត់តែម្តង​ ចុងក្រោយរូបគាត់ត្រូវបាន ប៉ូលិសព្រួតចាប់ខ្លួន។ ប៉ូលិសដែលរងគ្រោះមាននាម ត្រកូលថា Fu ចំណែកឯលោក​ Lai វិញត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ត ដើម្បីរង់ចាំការកាត់ទោសពីតុលាការ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]