អ្នកស្រី Dean Qiongxiu អាយុ ៦៦ឆ្នាំ បានប្រទះឃើញ នូវសត្វពស់ដ៏ចម្លែកមួយក្បាល កំពុងតែតោងតាមជញ្ជាំងបន្ទប់គេង របស់គាត់ នាវេលាពាក់កណ្តាលអាធ្រាត។

ខណៈពេលដែលគាត់ កំពុងតែគេងលង់លក់ ស្រាប់តែមានសម្លេងអ្វីម្យ៉ាង កំពុងតែកោសនឹងជញ្ជាំង ធ្វើអោយគាត់ភ្ញាក់ដឹងខ្លួនឡើង ងើបទៅបើកភ្លើងមើល ទើបដឹងថា ជាសត្វពស់មួយក្បាល ដែលមានរូបរាងចម្លែក ដោយសារតែវា មានដុសជើងមួយគូ នៅជាប់នឹងដងខ្លួន ហើយវាបានព្យាយាមតោងជញ្ជាំង ដោយប្រើក្រញាំជើងរបស់វា ជាជំនួយ។ គាត់បានប្រាប់ឲ្យដឹងថា នៅពេលនោះ គាត់ពិតជាមានការភ័យខ្លាចជាខ្លាំង រួចក៏បាន ស្ទុះទៅយកស្បែកជើង មកវាយសត្វពស់មួយក្បាលនោះ រហូតដល់ងាប់តែម្តងទៅ ហើយបន្ទាប់មក ក៏យកវាដាក់ចូលទៅក្នុង ដបស្រា។ យ៉ាងណាមិញ តាមអ្នកជំនាញ ខាងសត្វពស់ បានឲ្យដឹងថា សត្វពស់មានជើងមួយក្បាលនោះ មានប្រវែង ៤០ សង់ទីម៉ែត្រ ហើយពេលនេះ កំពុងត្រូវបានយកមកសិក្សាស្រាវជ្រាវ នៅឯដេប៉ាតេម៉ង់ វិទ្យាសាស្រ្ត ក្នុងទីក្រុង ណានឆាង ប្រទេសចិន។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]