ស្ដ្រីម្នាក់ដែលកូនប្រុសតែមួយរបស់គាត់ បានស្លាប់កាលពី ១៨ឆ្នាំមុន បានយកសពរបស់គេជ្រលក់នឹងអាល់កុល ហើយយកក្រណាត់សមករុំ ដូចជាខ្មោចម៉ាំមី របស់អេស៊ីប នឹងទុកនៅក្នុងបន្ទប់ក្រោមដី ដើម្បីរក្សាសពកុំឲ្យរលួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាស្ដ្រីម្នាក់នេះ មានឈ្មោះថា Tsiuri Kvaratskhelia បានទុកសាកសពកូនរបស់គាត់ឈ្មោះ Joni Bakaradze នៅក្នុងក្ដារមឈូសឈើមួយ ក្រោមផ្ទះរបស់គាត់ នៅប្រទេស Georgia ភាគខាងលិចនៃអឺរ៉ុប។

កូនរបស់គាត់ស្លាប់កាលពីអាយុ ២២ឆ្នាំ ក្នុងឆ្នាំ ១៩៩៥ តែត្រូវបានម្ដាយរបស់គេ ថែរក្សាសពយ៉ាងល្អ មិនឲ្យរលួយបន្តិចឡើយ នេះគឺក្ដីស្រលាញ់របស់ម្ដាយ ចំពោះកូន។ ជារៀងរាល់ថ្ងៃកំណើតរបស់គេ អ្នកស្រី Tsiuri តែងតែផ្លាស់ប្ដូរសំលៀកបំពាក់ ឲ្យកូនរបស់គាត់មួយសំរាប់ រហូតមកដល់ ៤ឆ្នាំមុននេះ សាកសពបានក្លាយទៅជាពុក ទើបគាត់លែងប្ដូរសំលៀកបំពាក់ឲ្យ។

មូលហេតុដែលគាត់ ប្រើអាលកុល មកថែរក្សាសាកសពកូនរបស់គាត់នោះគឺ នៅយប់មួយគាត់បានយល់សុបិន្តថា មានសំលេងមួយបានប្រាប់គាត់ថា ឲ្យយកក្រណាត់ជ្រលក់អាល់កុល ហើយរុំជុំវិញខ្លួនសាកសព វានឹងអាចរក្សាសាកសព មិនឲ្យរលួយបាន។ នៅពេលដែលគាត់ក្រោកឡើង គាត់ក៏ធ្វើតាមនូវអ្វីដែល គេប្រាប់នៅក្នុងសុបិន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងដ៏ចម្លែកមួយនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]