បុរសអ្នកជំនួញ អារ៉ាបី សាអូឌីត ម្នាក់ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានលក់ សត្វពពែមួយក្បាល ក្នុងតម្លៃថ្លៃកប់ពពក រួចមក ក្នុងប្រទេស អារ៉ាបី សាអូឌីត។

ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានធ្វើការចុះផ្សាយ នូវរូបភាព របស់សត្វពពែពូជចម្លែក មិនធ្លាប់ជួបពីមុនមក និង មានតែមួយក្បាលគត់ ដែលត្រូវបានម្ចាស់របស់ខ្លួន ជាអ្នកជំនួញម្នាក់ លក់បានតម្លៃ ដល់ទៅ ១៣លាន រីយ៉ាល់ ដែលស្មើនឹង ៣,៥ លានដុល្លារអាមេរិក ឯណោះ។ យ៉ាងណាមិញ ស្របពេលជាមួយគ្នានោះ អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន បានសម្តែងការហួសចិត្ត នឹងការ ចំណាយប្រាក់ ដ៏ច្រើន សន្ធឹកសន្ធាប់ ទៅលើសត្វពពែមួយក្បាលបែបនេះ ដោយក្នុងនោះ មានការបញ្ចេញមតិថា គួរតែប្រើប្រាស់លុយនោះអោយបានត្រឹមត្រូវ ដូចជា ជួយដល់ការងារមនុស្សធម៌ជាដើម មិនគួរណា យកលុយរាប់លាន ទៅជួញដូរ សត្វពពែ មួយក្បាល នោះទេ។ ទោះជាយ៉ាងណា តាមអ្នកជំនាញខាងជួញដូរ សត្វពពែ បានឲ្យដឹងថា សត្វពពែមួយក្បាលនោះ មានលក្ខណៈពិសេស និង ខុសប្លែកពីសត្វពពែដ៏ទៃ ហើយវាក៏ជាពូជ ដ៏កម្រមានបំផុត ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]